ព្រះត្រៃបិដក ភាគ ១០៩

 [១០៩២] ធម៌​ប្រាសចាក​អាសវៈ និង​មិនមែន​ជា​មិន​មាន​អាសវៈ មិនមែន​ជា​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ប្រាសចាក​អាសវៈ និង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ប្រាសចាក​អាសវៈ និង​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ មិនមែន​ជា​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ប្រាសចាក​អាសវៈ និង​មិន​មាន​អាសវៈ មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១០៩៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។

ឆគោ​ច្ឆ​កទុក​ហេតុ​ទុ​កៈ ឆគោ​ច្ឆ​កទុ​កន​ហេតុ​ទុ​កៈ


 [១០៩៤] ធម៌​មិនមែន​ជា​សញ្ញោជនៈ មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ជា​សញ្ញោជនៈ ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​គន្ថៈ មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ជា​គន្ថៈ ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​ឱឃៈ មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ជា​ឱឃៈ ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​យោ​គៈ មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ជា​យោ​គៈ ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​នី​វរ​ណៈ មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ជា​នី​វរ​ណៈ ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​មិនមែន​ជា​បរា​មា​សៈ មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​បរា​មា​សៈ ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៣២០ | បន្ទាប់
ID: 637833186942113591
ទៅកាន់ទំព័រ៖