ព្រះត្រៃបិដក ភាគ ១០៩

 [១០៩៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។

សា​រម្ម​ណទុក​ហេតុ​ទុ​កៈ នសា​រម្ម​ណទុ​កន​ហេតុ​ទុ​កៈ


 [១០៦៩] ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១០៩៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [១០៩៨] ធម៌​មិនមែន​ជា​មិន​មាន​អារម្មណ៍ មិនមែន​ជា​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​មិន​មាន​អារម្មណ៍ មិនមែន​ជា​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មិន​មាន​អារម្មណ៍ មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​មិន​មាន​អារម្មណ៍ មិនមែន​ជា​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ មិនមែន​ជាហេតុ​ផង មិន​មាន​អារម្មណ៍ មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១០៩៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។

ចិត្ត​ទុក​ហេតុ​ទុ​កៈ នោ​ចិត្ត​ទុ​កន​ហេតុ​ទុ​កៈ


 [១១០០] ធម៌​មិនមែន​ជា​មិនមែន​ជា​ចិត្ត មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​ចិត្ត ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៣២១ | បន្ទាប់
ID: 637833187360830688
ទៅកាន់ទំព័រ៖