ព្រះត្រៃបិដក ភាគ ១០៩

 [១១០១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [១១០២] ធម៌​មិនមែន​ជា​ចិត្ត មិនមែន​ជា​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ជា​ចិត្ត មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១១០៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។

ចេតសិក​ទុក​ហេតុ​ទុ​កៈ
នចេតសិក​ទុ​កន​ហេតុ​ទុ​កៈ


 [១១០៤] ធម៌​មិនមែន​ជា​ចេតសិក មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ជា​ចេតសិក ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១១០៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [១១០៦] ធម៌​មិនមែន​ជា​មិន​មាន​ចេតសិក មិនមែន​ជា​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ជា​ចេតសិក មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១១០៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។

ចិត្ត​សម្បយុត្ត​ទុក​ហេតុ​ទុ​កៈ
នចិត្ត​សម្បយុត្ត​ទុ​កន​ហេតុ​ទុ​កៈ


 [១១០៨] ធម៌​មិនមែន​ប្រកបដោយ​ចិត្ត មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ប្រកបដោយ​ចិត្ត ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៣២២ | បន្ទាប់
ID: 637833187845934870
ទៅកាន់ទំព័រ៖