ព្រះត្រៃបិដក ភាគ ១០៩
[១១០៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។ សេចក្តីបំប្រួញ។
ចិត្តសំសដ្ឋទុកហេតុទុកៈ
នចិត្តសំសដ្ឋទុកនហេតុទុកៈ
[១១១០] ធម៌ដែលមិនមែនលាយឡំដោយចិត្ត មិនមែនជាហេតុ អាស្រ័យនូវធម៌ ដែលលាយឡំដោយចិត្ត ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១១១១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
ចិត្តសមុដ្ឋានទុកហេតុទុកៈ
នោចិត្តសមុដ្ឋានទុកនហេតុទុកៈ
[១១១២] ធម៌មិនមែនតាំងឡើងអំពីចិត្ត មិនមែនជាហេតុ អាស្រ័យនូវធម៌តាំងឡើងអំពីចិត្ត ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១១១៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
ចិត្តសហភុទុកហេតុទុកៈ
នោចិត្តសហភុទុកនហេតុទុកៈ
[១១១៤] ធម៌មិនមែនកើតជាមួយនឹងចិត្ត មិនមែនជាហេតុ អាស្រ័យនូវធម៌កើតជាមួយនឹងចិត្ត ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833188274787300
ទៅកាន់ទំព័រ៖