[១១២១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
ចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិទុកហេតុទុកៈ
នោចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិទុកនហេតុទុកៈ
[១១២២] ធម៌មិនមែនលាយឡំ តាំងឡើង និងប្រព្រឹត្តទៅតាមចិត្ត មិនមែនជាហេតុ អាស្រ័យនូវធម៌លាយឡំ តាំងឡើង និងប្រព្រឹត្តទៅតាមចិត្ត ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១១២៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
អជ្ឈត្តិកទុកហេតុទុកៈ នអជ្ឈត្តិកទុកនហេតុទុកៈ
[១១២៤] ធម៌មិនមែនខាងក្រៅ មិនមែនជាហេតុ អាស្រ័យនូវធម៌ខាងក្រៅ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១១២៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[១១២៦] ធម៌មិនមែនខាងក្នុង មិនមែនជាមិនមែនជាហេតុ អាស្រ័យនូវធម៌ខាងក្នុង មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១១២៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
ឧបាទាទុកហេតុទុកៈ នឧបាទាទុកនហេតុទុកៈ
[១១២៨] ធម៌មិនមែនជាមិនមែនជាឧបាទា មិនមែនជាហេតុ អាស្រ័យនូវធម៌មិនមែនជាឧបាទា ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។