ព្រះត្រៃបិដក ភាគ ១០៩
[១១២៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[១១៣០] ធម៌មិនមែនជាឧបាទា មិនមែនជាមិនមែនជាហេតុ អាស្រ័យនូវធម៌ជាឧបាទា មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១១៣១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
ឧបាទិន្នទុកហេតុទុកៈ នឧបាទិន្នទុកនហេតុទុកៈ
[១១៣២] ធម៌មិនមែនដែលកម្មប្រកបដោយកិលេស (មានតណ្ហាជាដើម)កាន់យក មិនមែនជាហេតុ អាស្រ័យនូវធម៌ ដែលកម្មប្រកបដោយកិលេសកាន់យក ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនដែលកម្មប្រកបដោយកិលេសកាន់យក មិនមែនជាហេតុ អាស្រ័យនូវធម៌ ដែលកម្មប្រកបដោយកិលេសមិនកាន់យក ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។
[១១៣៣] ក្នុងហេតុប្បច្ច័យ មានវារៈ៤។
[១១៣៤] ធម៌មិនមែនដែលកម្មប្រកបដោយកិលេស មិនកាន់យក មិនមែនជាមិនមែនជាហេតុ អាស្រ័យនូវធម៌ ដែលកម្មប្រកបដោយកិលេសកាន់យក មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌មិនមែនដែលកម្មប្រកបដោយកិលេស កាន់យក មិនមែនជាមិនមែនជាហេតុ អាស្រ័យនូវធម៌
ID: 637833189632568979
ទៅកាន់ទំព័រ៖