ព្រះត្រៃបិដក ភាគ ១០៩
សរណទុកហេតុទុកៈ នសរណទុកនហេតុទុកៈ
[១១៤៨] ធម៌មិនមែនប្រកបដោយរណៈ មិនមែនជាហេតុ អាស្រ័យនូវធម៌ប្រកបដោយរណៈ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនប្រកបដោយរណៈ មិនមែនជាហេតុ អាស្រ័យនូវធម៌មិនមានរណៈ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។
[១១៤៩] ក្នុងហេតុប្បច្ច័យ មានវារៈ៤។
[១១៥០] ធម៌មិនមែនជាមិនមានរណៈ មិនមែនជាមិនមែនជាហេតុ អាស្រ័យនូវធម៌ប្រកបដោយរណៈ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌មិនមែនប្រកបដោយរណៈ មិនមែនជាមិនមែនជាហេតុ អាស្រ័យនូវធម៌មិនមានរណៈ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។
[១១៥១] ក្នុងហេតុប្បច្ច័យ មានវារៈ២។
សរណទុកសហេតុកទុកៈ នសរណទុកនសហេតុកទុកៈ
[១១៥២] ធម៌មិនមែនប្រកបដោយរណៈ មិនមែនប្រកបដោយហេតុ អាស្រ័យនូវធម៌ប្រកបដោយរណៈ ប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌មិនមែនជាមិនមានរណៈ មិនមែនប្រកបដោយហេតុ អាស្រ័យនូវធម៌មិនមានរណៈ ប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។
ID: 637833190988583425
ទៅកាន់ទំព័រ៖