ព្រះត្រៃបិដក ភាគ ១០៩

 [១១៦៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។
សរណ​ទុក​ចូ​ឡន្តរ​ទុ​កៈ នសរណ​ទុក​ចូ​ឡន្តរ​ទុ​កៈ
 [១១៦៧] ធម៌​មិន​មាន​រណៈ មិន​មាន​បច្ច័យ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ប្រកបដោយ​រណៈ មិនមែន​ជា​មិន​មាន​បច្ច័យ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ ធម៌​មិន​មាន​រណៈ ជា​អសង្ខ​តៈ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ប្រកបដោយ​រណៈ មិនមែន​ជា​អសង្ខ​តៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ ធម៌​មិន​មាន​រណៈ ប្រកបដោយ​ការ​ឃើញ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជា​មិន​មាន​រណៈ មិនមែន​ប្រកបដោយ​ការ​ឃើញ ដោយ​អារម្មណ​ប្ប​ច្ច័​យ … នៃ​ធម៌​មិនមែន​ប្រកបដោយ​រណៈ មិនមែន​ប្រកបដោយ​ការ​ឃើញ ដោយ​អារម្មណ​ប្ប​ច្ច័​យ។បេ។

សរណ​ទុក​អាសវ​ទុ​កៈ
នសរណ​ទុ​កនោ​អាសវ​ទុ​កៈ


 [១១៦៨] ធម៌​មិនមែន​ប្រកបដោយ​រណៈ មិនមែន​ជា​អាសវៈ អាស្រ័យ​នូវ​ធម៌​ប្រកបដោយ​រណៈ ជា​អាសវៈ … ធម៌​មិនមែន​ជា​មិន​មាន​រណៈ មិនមែន​ជា​អាសវៈ … ធម៌​មិនមែន​ប្រកបដោយ​រណៈ មិនមែន​ជា​អាសវៈ​ក្តី មិនមែន​ជា​មិន​មាន​រណៈ មិនមែន​ជា​អាសវៈ​ក្តី ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជា​មិន​មាន​រណៈ មិនមែន​ជា​មិនមែន​ជា​អាសវៈ អាស្រ័យ​នូវ​ធម៌​ប្រកបដោយ​រណៈ មិនមែន​ជា​អាសវៈ … មាន​វារៈ១។
ថយ | ទំព័រទី ៣៣៤ | បន្ទាប់
ID: 637833192239913531
ទៅកាន់ទំព័រ៖