ព្រះត្រៃបិដក ភាគ ១០៩
សរណទុកសាសវទុកៈ នសរណទុកនសាសវទុកៈ
[១១៦៩] ធម៌មិនមែនជាប្រកបដោយរណៈ មិនមែនប្រកបដោយអាសវៈ អាស្រ័យនូវធម៌មិនមានរណៈ ប្រកបដោយអាសវៈ…។ ធម៌មិនមែនប្រកបដោយរណៈ មិនមែនជាមិនមានអាសវៈ អាស្រ័យនូវធម៌មិនមានរណៈ មិនមានអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។
បណ្ឌិតគប្បីឲ្យពិស្តារ គ្រប់បច្ច័យទាំងអស់ តាមឧបាយនេះចុះ។ សេចក្តីបំប្រួញ។
សរណទុកសារម្មណទុកៈ
នសរណទុកនសារម្មណទុកៈ
[១១៧០] ធម៌មិនមែនប្រកបដោយរណៈ មិនមែនប្រកបដោយអារម្មណ៍ អាស្រ័យនូវធម៌ប្រកបដោយរណៈ ប្រកបដោយអារម្មណ៍ … ធម៌មិនមែនប្រកបដោយរណៈ មិនមែនប្រកបដោយអារម្មណ៍ អាស្រ័យនូវធម៌មិនមានរណៈ ប្រកបដោយអារម្មណ៍…។ សេចក្តីបំប្រួញ។
ID: 637833192572371973
ទៅកាន់ទំព័រ៖