ព្រះត្រៃបិដក ភាគ ១០៩
សរណទុកទស្សនេនបហាតព្វទុកៈ
នសរណទុកនទស្សនេនបហាតព្វទុកៈ
[១១៧១] ធម៌មិនមែនប្រកបដោយរណៈ មិនមែនត្រូវលះដោយទស្សនៈ អាស្រ័យនូវធម៌ប្រកបដោយរណៈ ត្រូវលះដោយទស្សនៈ … មានវារៈ១។ ធម៌មិនមែនជាមិនមានរណៈ មិនមែនជាមិនមែនត្រូវលះដោយទស្សនៈ អាស្រ័យនូវធម៌មិនមានរណៈ មិនមែនត្រូវលះដោយទស្សនៈ…។ សេចក្តីបំប្រួញ។
សរណទុកសឧត្តរទុកៈ
នសរណទុកនសឧត្តរទុកៈ
[១១៧២] ធម៌មិនមែនប្រកបដោយរណៈ មិនមែនប្រកបដោយឧត្តរៈ អាស្រ័យនូវធម៌មិនមានរណៈ ប្រកបដោយឧត្តរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនប្រកបដោយរណៈ មិនមែនជាមិនមានឧត្តរៈ អាស្រ័យនូវធម៌មិនមានរណៈ មិនមានឧត្តរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារចុះ។
ចប់ អនុលោមប្បច្ចនីយទុកទុកប្បដ្ឋាន។
ID: 637833192912280750
ទៅកាន់ទំព័រ៖