ព្រះត្រៃបិដក ភាគ ១១០
នសនិទស្សនត្តិកៈ សនិទស្សនត្តិកៈ
[៥៥] ធម៌ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមានការឃើញ តែប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមានការឃើញ ទាំងមិនមានការប៉ះពាល់ អាស្រ័យនូវធម៌មិនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ក្តី មិនមានការឃើញ ទាំងមិនមានការប៉ះពាល់ក្តី អាស្រ័យនូវធម៌មិនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមានការឃើញ តែប្រកបដោយការប៉ះពាល់ក្តី មិនមានការឃើញ ទាំងមិនមានការប៉ះពាល់ក្តី អាស្រ័យនូវធម៌មិនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ក្តី មិនមានការឃើញ តែប្រកបដោយការប៉ះពាល់ក្តី អាស្រ័យនូវធម៌មិនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់
ID: 637833231312561458
ទៅកាន់ទំព័រ៖