ព្រះត្រៃបិដក ភាគ ១៤

 [​១៤៤​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ច្រើន​រូប​ ​កំពុង​ចង្ក្រម​នៅក្នុង​ទីវាល​។​ ​គ្រានោះ​ ​អម្ព​ដ្ឋ​មាណព​ ​ចូល​ទៅ​រក​ភិក្ខុ​ទាំងនោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​ភិក្ខុ​ទាំងឡាយ​នោះ​ថា​ ​បពិត្រ​លោក​ទាំងឡាយ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រះអង្គ​គង់នៅ​ក្នុង​ទីណា​ ​ដ្បិត​យើងខ្ញុំ​ទាំងឡាយ​ ​ចូល​មក​ក្នុង​ទីនេះ​ ​ដើម្បីនឹង​គាល់​ព្រះ​គោតម​ដ៏​ចំរើន​នោះ​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​អម្ព​ដ្ឋ​មាណព​នេះ​ ​ជា​មនុស្ស​កើត​ក្នុង​ត្រកូល​ល្បីល្បាញ​ផង​ ​ត្រូវជា​សិស្សរបស់​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​ដែល​ល្បីល្បាញ​ ​(​ដោយ​រូប​ ​ជាតិ​ ​មន្ត​ ​ត្រកូល​ ​និង​ប្រទេស​)​ផង​ ​ការ​សំណេះសំណាល​ជាមួយនឹង​កុលបុត្រ​ ​មាន​សភាព​យ៉ាងនេះ​ ​ជា​ការ​មិន​ធ្ងន់​ដល់​ព្រះមានព្រះភាគ​ប៉ុន្មាន​ទេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក៏​និយាយ​ពាក្យ​នុ៎ះ​ ​ទៅ​នឹង​អម្ព​ដ្ឋ​មាណព​ថា​ ​ម្នាល​អម្ព​ដ្ឋ​ ​វិហារ​ ​(​គន្ធ​កុដិ​)​នុ៎ះ​ ​បិទទ្វារ​ហើយ​ ​ព្រោះហេតុនោះ​ ​ចូរ​អ្នក​ស្ងៀម​ ​ស្ងប់​សំឡេង​ ​ដើរចូល​ទៅ​កុំ​រលះរលាំង​ ​លុះ​ចូល​ទៅដល់​របៀង​ហើយ​ ​ក្អកគ្រហែម​ ​គោះ​សន្ទះទ្វារ​ ​ព្រះមានព្រះភាគ​ ​គង់​នឹង​បើកទ្វារ​ឲ្យ​អ្នក​។​ ​គ្រានោះ​ ​អម្ព​ដ្ឋ​មាណព​ ​ស្ងៀមស្ងប់​សំឡេង​ ​ដើរចូល​ទៅ​រក​វិហារ​ ​ដែល​មាន​ទ្វារ​បិទ​ ​មិន​រលះរលាំង​ ​ចូល​ដល់ទៅ​របៀង​ហើយ​ ​ក្អកគ្រហែម
ថយ | ទំព័រទី ២២១ | បន្ទាប់
ID: 636809447344987011
ទៅកាន់ទំព័រ៖