ព្រះត្រៃបិដក ភាគ ៣៤

​ម្នាល​រា​ធៈ​ ​មារ​ណា​ ​ដែល​កើតមាន​ ​សេចក្តី​ពេញចិត្ត​ ​ក្នុង​មារ​នោះ​ ​អ្នក​គួរ​លះបង់​ចេញ​។​ ​សេចក្តី​ត្រេកអរ​ ​អ្នក​គួរ​លះបង់​ចេញ​។​ ​សេចក្តី​ត្រេកត្រអាល​ ​អ្នក​គួរ​លះបង់​ចេញ​។​
​ [​១១៧​]​ ​ម្នាល​រា​ធៈ​ ​មារ​ធម៌​ណា​ ​ដែល​កើតមាន​ ​សេចក្តី​ពេញចិត្ត​ ​ក្នុង​មារ​ធម៌​នោះ​ ​អ្នក​គួរ​លះបង់​ចេញ​ ​សេចក្តី​ត្រេកអរ​ ​អ្នក​គួរ​លះបង់​ចេញ​។​ ​សេចក្តី​ត្រេកត្រអាល​ ​អ្នក​គួរ​លះបង់​ចេញ​។​
​ [​១១៨​]​ ​ម្នាល​រា​ធៈ​ ​អ​និ​ច្ចៈ​ណា​ ​ដែល​កើតមាន​។​
​ [​១១៩​]​ ​ម្នាល​រា​ធៈ​ ​អនិច្ច​ធម៌​ណា​។​
​ [​១២០​]​ ​ម្នាល​រា​ធៈ​ ​ទុក្ខ​ណា​។​
​ [​១២១​]​ ​ម្នាល​រា​ធៈ​ ​ទុក្ខ​ធម៌​ណា​។​
​ [​១២២​]​ ​ម្នាល​រា​ធៈ​ ​អនត្តា​ណា​។​
​ [​១២៣​]​ ​ម្នាល​រា​ធៈ​ ​អន​ត្ត​ធម៌​ណា​។​
 ​[​១២៤​]​ ​ម្នាល​រា​ធៈ​ ​ខយ​ធម៌​ណា​។​
​ [​១២៥​]​ ​ម្នាល​រា​ធៈ​ ​វយ​ធម​)​ណា​។​
​ [​១២៦​]​ ​ម្នាល​រា​ធៈ​ ​សមុទយ​ធម៌​ណា​ ​ដែល​កើតមាន​ ​សេចក្តី​ពេញចិត្ត​ ​ក្នុង​សមុទយ​ធម៌​នោះ​ ​អ្នក​គួរ​លះបង់​ចេញ​ ​សេចក្តី​ត្រេកអរ​ ​អ្នក​គួរ​លះបង់​ចេញ​។​ ​សេចក្តី​ត្រេកត្រអាល​ ​អ្នក​គួរ​លះបង់​ចេញ​។​
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 636849983080548276
ទៅកាន់ទំព័រ៖