ព្រះត្រៃបិដក ភាគ ៣៤

​ [​១៣២​]​ ​ម្នាល​រា​ធៈ​ ​មារ​ធម៌​ណា​ ​ដែល​កើតមាន​ ​សេចក្តី​ត្រេកអរ​ ​ក្នុង​មារ​ធម៌​នោះ​ ​អ្នក​គួរ​លះបង់​ចេញ​។​
​ [​១៣៣​]​ ​ម្នាល​រា​ធៈ​ ​មារ​ធម៌​ណា​ ​ដែល​កើតមាន​ ​សេចក្តី​ត្រេកត្រអាល​ ​ក្នុង​មារ​ធម៌​នោះ​ ​អ្នក​គួរ​លះបង់​ចេញ​។​
​ [​១៣៤​]​ ​ម្នាល​រា​ធៈ​ ​អ​និ​ច្ចៈ​ណា​ ​ដែល​កើតមាន​។​
​ [​១៣៥​]​ ​ម្នាល​រា​ធៈ​ ​អនិច្ច​ធម៌​ណា​។​
​ [​១៣៦​]​ ​ម្នាល​រា​ធៈ​ ​ទុក្ខ​ណា​។​
​ [​១៣៧​]​ ​ម្នាល​រា​ធៈ​ ​ទុក្ខ​ធម៌​ណា​។​
​ [​១៣៨​]​ ​ម្នាល​រា​ធៈ​ ​អនត្តា​ណា​។​
​ [​១៣៩​]​ ​ម្នាល​រា​ធៈ​ ​អន​ត្ត​ធម៌​ណា​។​
​ [​១៤០​]​ ​ម្នាល​រា​ធៈ​ ​ខយ​ធម៌​ណា​។​
​ [​១៤១​]​ ​ម្នាល​រា​ធៈ​ ​វយ​ធម៌​ណា​។​
​ [​១៤២​]​ ​ម្នាល​រា​ធៈ​ ​សមុទយ​ធម៌​ណា​ ​ដែល​កើតមាន​ ​សេចក្តី​ពេញចិត្ត​ ​ក្នុង​សមុទយ​ធម៌​នោះ​ ​អ្នក​គួរ​លះបង់​ចេញ​។​ ​សេចក្តី​ត្រេកអរ​ ​អ្នក​គួរ​លះបង់​ចេញ​។​ ​សេចក្តី​ត្រេកត្រអាល​ ​អ្នក​គួរ​លះបង់​ចេញ​។​
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 636849984400013746
ទៅកាន់ទំព័រ៖