ព្រះត្រៃបិដក ភាគ ៣៩

​មហា​បញ្ញ​វគ្គ​ ​ទី៧​


​ ​[​៣៤២​]​ ​(​ធម៌​ ​៤​)​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រាជ្ញា​ច្រើន​។​
​ ​[​៣៤៣​]​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រាជ្ញា​ដ៏​ក្រាស់​។​ ​
​ [​៣៤៤​]​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រាជ្ញា​ដ៏​ធំ​ទូលាយ​។​ ​
​ ​[​៣៤៥​]​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រាជ្ញា​ដ៏​ជ្រៅ​។​
​ ​[​៣៤៦​]​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រាជ្ញា​ប្រមាណ​មិនបាន​។​
​ ​[​៣៤៧​]​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រាជ្ញា​ដូចជា​ផែនដី​។​
​ ​[​៣៤៨​]​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រាជ្ញា​ដ៏​ច្រើន​។​
​ ​[​៣៤៩​]​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រាជ្ញា​ឆាប់​។​
​ ​[​៣៥០​]​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រាជ្ញា​រហ័ស​។​
​ ​[​៣៥១​]​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រាជ្ញា​ដ៏​រីករាយ​។​
​ ​[​៣៥២​]​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រាជ្ញា​ជាទី​ស្ទុះ​ទៅ​។​
​ ​[​៣៥៣​]​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រាជ្ញា​ដ៏​ក្លៀវក្លា​។​
​ ​[​៣៥៤​]​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រាជ្ញា​ដ៏​មោះមុត​។​
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 636852964330996048
ទៅកាន់ទំព័រ៖