ព្រះត្រៃបិដក ភាគ ៤៧
(អនុគ្រោះ) បុរសដែលមិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរ ប្រទេច ឬ (អនុគ្រោះ) បុរសដែលមានសទ្ធា ជាម្ចាស់ទាន ជាអ្នកត្រេកអរ ក្នុងការឲ្យទានរឿយ ៗ។ បពិត្រព្រះអង្គដ៏ចំរើន បុរសណា មិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរ ប្រទេច ព្រះអរហន្តទាំងឡាយ កាលអនុគ្រោះ នឹងអនុគ្រោះបុរសនោះមុន ដូចម្តេចបាន។ បពិត្រព្រះអង្គដ៏ចំរើន បុរសណា មានសទ្ធា ជាម្ចាស់ទាន ជាអ្នកត្រេកអរក្នុងការឲ្យទានរឿយ ៗ ព្រះអរហន្តទាំងឡាយ កាលអនុគ្រោះ គួរអនុគ្រោះបុរសនោះឯងមុន។ ម្នាលសីហៈ អ្នកសំគាល់នូវរឿងនោះ ដូចម្តេច។ ព្រះអរហន្តទាំងឡាយ កាលចូលទៅរក តើគួរចូលទៅរកបុរសណាមុន (ចូលទៅរក) បុរសដែលមិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរប្រទេច ឬ (ចូលទៅរក) បុរសដែលមានសទ្ធា ជាម្ចាស់នៃទាន ជាអ្នកត្រេកអរ ក្នុងការឲ្យទានរឿយ ៗ។ បពិត្រព្រះអង្គដ៏ចំរើន បុរសណា មិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរប្រទេច ព្រះអរហន្តទាំងឡាយ កាលចូលទៅរក នឹងចូលទៅរកបុរសនោះមុន ដូចម្តេចបាន។ បពិត្រព្រះអង្គដ៏ចំរើន បុរសណា មានសទ្ធា ជាម្ចាស់នៃទាន
ID: 636854480075441672
ទៅកាន់ទំព័រ៖