ព្រះត្រៃបិដក ភាគ ៤៧
ជាអ្នកត្រេកអរ ក្នុងការឲ្យទានរឿយ ៗ ព្រះអរហន្តទាំងឡាយ កាលចូលទៅរក គួរចូលទៅរកបុរសនោះឯងមុន។ ម្នាលសីហៈ អ្នកសំគាល់នូវរឿងនោះ ដូចម្តេច។ ព្រះអរហន្តទាំងឡាយ កាលទទួលយក (ទាន) គួរទទួលយក (ទាន) របស់បុរសណាមុន (ទទួលយកទាន) របស់បុរសដែលមិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរប្រទេច ឬ (ទទួលយកទាន) របស់បុរស ដែលមានសទ្ធា ជាម្ចាស់នៃទាន ជាអ្នកត្រេកអរ ក្នុងការឲ្យទានរឿយ ៗ។ បពិត្រព្រះអង្គដ៏ចំរើន បុរសណា ដែលមិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរប្រទេច ព្រះអរហន្តទាំងឡាយ កាលទទួលយក (ទាន) នឹងទទួលយក (ទាន) របស់បុរសនោះមុន ដូចម្តេចបាន។ បពិត្រព្រះអង្គដ៏ចំរើន បុរសណា ដែលមានសទ្ធា ជាម្ចាស់នៃទាន ជាអ្នកត្រេកអរ ក្នុងការឲ្យទានរឿយ ៗ ព្រះអរហន្តទាំងឡាយ កាលទទួលយក (ទាន) គួរទទួលយក (ទាន) របស់បុរសនោះឯងមុន។ ម្នាលសីហៈ អ្នកសំគាល់នូវរឿងនោះ ដូចម្តេច។ ព្រះអរហន្តទាំងឡាយ កាលសំដែងធម៌ តើគួរសំដែងដល់បុរសណាមុន (សំដែង) ដល់បុរសដែលមិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរប្រទេច ឬ (សំដែង) ដល់បុរស ដែលមានសទ្ធា ជាម្ចាស់នៃទាន ជាអ្នកត្រេកអរ ក្នុងការឲ្យទានរឿយ ៗ
ID: 636854480273993028
ទៅកាន់ទំព័រ៖