ព្រះត្រៃបិដក ភាគ ៤៧
គប្បីចូលទៅរកបរិសទ្យណា ទោះជាខត្តិយបរិសទ្យក្តី ញ្រហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី ជាអ្នកក្លៀវក្លា មិនញញើតញញើម គប្បីចូលទៅរកបរិសទ្យនោះបាន បុរសដែលមិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរប្រទេច ឬបុរសដែលមានសទ្ធា ជាម្ចាស់នៃទាន ជាអ្នកត្រេកអរ ក្នុងការឲ្យទានរឿយ ៗ (គប្បីចូលទៅរកបរិសទ្យនោះបាន)។ បពិត្រព្រះអង្គដ៏ចំរើន បុរសណា ដែលមិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរប្រទេច បុរសនោះ នឹងចូលទៅរកបរិសទ្យណា ទោះជាខត្តិយបរិសទ្យក្តី ញ្រហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី ជាអ្នកក្លៀវក្លា មិនញញើតញញើម នឹងចូលទៅរកបរិសទ្យនោះ ដូចម្តេចបាន។ បពិត្រព្រះអង្គដ៏ចំរើន បុរសណា ដែលមានសទ្ធា ជាម្ចាស់នៃទាន ជាអ្នកត្រេកអរ ក្នុងការឲ្យទានរឿយ ៗ បុរសនោះ គប្បីចូលទៅរកបរិសទ្យណា ទោះជាខត្តិយបរិសទ្យក្តី ញ្រហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី ជាអ្នកក្លៀវក្លា មិនញញើតញញើម គប្បីចូលទៅរកបរិសទ្យនោះបាន។ ម្នាលសីហៈ អ្នកសំគាល់នូវរឿងនោះ ដូចម្តេច។ បុរសណាហ្ន៎ លុះបែកធ្លាយរាងកាយស្លាប់ទៅ គប្បីទៅកើតក្នុងសុគតិសួគ៌ ទេវលោកបាន បុរសដែលមិនមានសទ្ធា មានសេចក្តីកំណាញ់
ID: 636854480619252776
ទៅកាន់ទំព័រ៖