ព្រះត្រៃបិដក ភាគ ៤៧

​ឥឡូវ​ ​ខ្ញុំ​ព្រះអង្គ​ ​ដល់​នូវ​សេចក្តី​ជឿ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រង់​ផល​នៃ​ទាន​ទាំង​នុ៎ះ​។​ ​ម្នាល​សីហៈ​ ​ដំណើរ​នុ៎ះ​ ​យ៉ាងហ្នឹងហើយ​ ​ម្នាល​សីហៈ​ ​ដំណើរ​នុ៎ះ​ ​យ៉ាងហ្នឹងហើយ​ ​ម្នាល​សីហៈ​ ​បុគ្គល​ជា​ទាយក​ ​ជា​ម្ចាស់​ទាន​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​។​
 [​៥៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ទាំងឡាយ​ ​៤​ ​យ៉ាងនេះ​ ​តថាគត​ ​មិនបាច់​រក្សា​ផង​ ​មិន​មានការ​តិះដៀល​ដោយហេតុ​ ​៣​ ​យ៉ាង​ផង​។​ ​ហេតុ​ទាំង​ ​៤​ ​យ៉ាង​ ​ដែល​តថាគត​មិនបាច់​រក្សា​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មាន​កាយសមាចារ​បរិសុទ្ធ​ហើយ​ ​កាយទុច្ចរិត​របស់​តថាគត​ ​មិន​មាន​ទេ​ ​ដែល​តថាគត​គួរ​រក្សា​ថា​ ​កុំ​ឲ្យ​បុគ្គល​ដទៃ​ ​ដឹង​នូវ​កាយទុច្ចរិត​នេះ​ ​របស់​តថាគត​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​មាន​វចីសមាចារ​បរិសុទ្ធ​ហើយ​ ​វចីទុច្ចរិត​របស់​តថាគត​មិន​មាន​ទេ​ ​ដែល​តថាគត​គួរ​រក្សា​ថា​ ​កុំ​ឲ្យ​បុគ្គល​ដទៃ​ ​ដឹង​នូវ​វចីទុច្ចរិត​នេះ​ ​របស់​តថាគត​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មាន​មនោ​សមាចារ​បរិសុទ្ធ​ហើយ​ ​មនោ​ទុច្ចរិត​របស់​តថាគត​មិន​មាន​ទេ​ ​ដែល​តថាគត​គួរ​រក្សា​ថា​ ​កុំ​ឲ្យ​បុគ្គល​ដទៃ​ ​ដឹង​នូវ​មនោ​ទុច្ចរិត​នេះ​ ​របស់​តថាគត​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មានការ​ចិញ្ចឹមជីវិត​បរិសុទ្ធ​ហើយ​ ​ការ​ចិញ្ចឹមជីវិត​ខុស​ ​របស់​តថាគត​ ​មិន​មាន​ទេ​ ​ដែល​តថាគត​គួរ​រក្សា​ថា​ ​កុំ​ឲ្យ​បុគ្គល​ដទៃ​ ​ដឹង​
ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 636854481166244062
ទៅកាន់ទំព័រ៖