ព្រះត្រៃបិដក ភាគ ៤៧
ម្នាលភិក្ខុទាំងឡាយ កាលបើមហាប្រថពីនេះផង ស្តេចភ្នំឈ្មោះសិនេរុផង ដែលភ្លើងកំពុងឆេះក្តៅ អណ្តាតភ្លើងដែលត្រូវខ្យល់បក់ឡើងទៅ ដរាបដល់ព្រហ្មលោក ម្នាលភិក្ខុទាំងឡាយ កាលបើស្តេចភ្នំឈ្មោះសិនេរុ ដែលភ្លើងកំពុងឆេះក្តៅ កំពុងវិនាស ដែលគំនរភ្លើងដ៏ធំ គ្របសង្កត់ហើយ កំពូលភ្នំទាំងឡាយ ១ រយយោជន៍ខ្លះ ក៏ដាច់រាត់រាយ កំពូលភ្នំទាំងឡាយ ២ រយយោជន៍ខ្លះ ៣ រយយោជន៍ខ្លះ ៤ រយយោជន៍ខ្លះ ៥ រយយោជន៍ខ្លះ ក៏ដាច់រាត់រាយ ម្នាលភិក្ខុទាំងឡាយ កាលបើមហាប្រថពីនេះផង ស្តេចភ្នំឈ្មោះសិនេរុផង ដែលភ្លើងកំពុងឆេះក្តៅ ផែះក៏មិនប្រាកដ កំញមក៏មិនប្រាកដ។ ម្នាលភិក្ខុទាំងឡាយ ដូចជាសប្បិក្តី ប្រេងក្តី កាលដែលភ្លើងកំពុងឆេះក្តៅ ផែះក៏មិនប្រាកដ កំញមក៏មិនប្រាកដ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ មហាប្រថពីនេះផង ស្តេចភ្នំឈ្មោះសិនេរុនេះផង កាលដែលភ្លើងកំពុងឆេះក្តៅ ផែះក៏មិនប្រាកដ កំញមក៏មិនប្រាកដ យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនទៀងយ៉ាងនេះ
ID: 636854489764105832
ទៅកាន់ទំព័រ៖