ព្រះត្រៃបិដក ភាគ ៤៧

​មាន​សេចក្តី​សំគាល់​ថា​ ​មិន​ទៀង​ ​ដឹង​ច្បាស់​ថា​ ​មិន​ទៀង​ ​មានចិត្ត​ចុះ​ស៊ប់​ ​ស្ទង់​ដោយ​ប្រាជ្ញា​ ​ជាប់​រឿយ​ ​ៗ​ ​មិន​ច្រឡូកច្រឡំ​ក្នុង​ចក្ខុ​។​ ​បុគ្គល​នោះ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​បុគ្គល​ទី​ ​១​ ​ដែល​គួរ​ទទួល​នូវ​វត្ថុ​ ​ដែលគេ​នាំមក​បូជា​ ​គួរ​ទទួល​នូវ​វត្ថុ​ ​ដែលគេ​រៀបចំ​ទទួលភ្ញៀវ​ ​គួរ​ទទួល​នូវ​ទក្ខិណាទាន​ ​គួរ​គេ​ប្រណម្យ​អញ្ជលី​ ​ជា​ស្រែបុណ្យ​ដ៏​ប្រសើរ​របស់​សត្វលោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ឃើញ​រឿយ​ ​ៗ​ ​ថា​មិន​ទៀង​ ​មាន​សេចក្តី​សំគាល់​ថា​ ​មិន​ទៀង​ ​ដឹង​ច្បាស់​ថា​ ​មិន​ទៀង​ ​មាន​ចិ​ត្ត​សុះ​ស៊ប់​ ​ស្ទង់​ដោយ​ប្រាជ្ញា​ជាប់​រឿយ​ ​ៗ​ ​មិន​ច្រឡូកច្រឡំ​ក្នុង​ចក្ខុ​។​ ​បុគ្គល​នោះ​ ​អស់ទាំង​អាសវៈ​ ​អស់ទាំង​ជីវិត​ដំណាល​ ​ៗ​ ​គ្នា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​បុគ្គល​ទី​ ​២​ ​ដែល​គួរ​ទទួល​នូវ​វត្ថុ​ ​ដែលគេ​នាំមក​បូជា​…​ ​ជា​ស្រែបុណ្យ​ដ៏​ប្រសើរ​របស់​សត្វលោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ឃើញ​រឿយ​ ​ៗ​ ​ថា​មិន​ទៀង​ ​មាន​សេចក្តី​សំគាល់​ថា​ ​មិន​ទៀង​ ​ដឹង​ច្បាស់​ថា​ ​មិន​ទៀង​ ​មានចិត្ត​ចុះ​ស៊ប់​ ​ស្ទង់​ ​ដោយ​ប្រាជ្ញា​ជាប់​រឿយ​ ​ៗ​ ​មិន​ច្រឡូកច្រឡំ​ក្នុង​ចក្ខុ​។​ ​បុគ្គល​នោះ​ ​
ថយ | ទំព័រទី ២៦៤ | បន្ទាប់
ID: 636854519161607273
ទៅកាន់ទំព័រ៖