ព្រះត្រៃបិដក ភាគ ៤៧

​សញ្ញាខន្ធ​ ​សង្ខារក្ខន្ធ​ ​ជា​អ្នក​ឃើញ​រឿយ​ ​ៗ​ ​ក្នុង​វិញ្ញាណក្ខន្ធ​ថា​ ​ជា​របស់​មិន​ទៀង​ ​ឃើញ​រឿយ​ ​ៗ​ ​ថា​ជា​ទុក្ខ​ ​ឃើញ​រឿយ​ ​ៗ​ ​ថា​មិនមែន​របស់​ខ្លួន​ ​ឃើញ​រឿយ​ ​ៗ​ ​ថា​អស់​ទៅ​ ​ឃើញ​រឿយ​ ​ៗ​ ​ថា​ ​សាបសូន្យ​ទៅ​ ​ឃើញ​រឿយ​ ​ៗ​ ​ថា​ ​គួរ​រសាយចិត្ត​ ​ឃើញ​រឿយ​ ​ៗ​ ​ថា​ ​រលត់​ ​ឃើញ​រឿយ​ ​ៗ​ ​ថា​ជា​របស់​គួរ​លះបង់​ចេញ​។​
 [​៨៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៧​ ​យ៉ាង​ ​ដែល​បុគ្គល​ត្រូវ​ចំរើន​ ​ដើម្បី​ដឹង​ច្បាស់​នូវ​រាគៈ​។​ ​ធម៌​ ​៧​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ ​សតិ​សម្ពោ​ជ្ឈង្គ​ ​១​។​បេ​។​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង​ ​៧​ ​យ៉ាងនេះ​ ​ដែល​បុគ្គល​ត្រូវ​ចំរើន​ ​ដើម្បី​ដឹង​ច្បាស់​នូវ​រាគៈ​។​
 [​៨៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៧​ ​យ៉ាង​ ​ដែល​បុគ្គល​ត្រូវ​ចំរើន​ ​ដើម្បី​ដឹង​ច្បាស់​នូវ​រាគៈ​។​ ​ធម៌​ ​៧​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ ​អនិច្ចសញ្ញា​ ​១​ ​អនត្តសញ្ញា​ ​១​ ​អសុភ​សញ្ញា​ ​១​ ​អាទីនវសញ្ញា​ ​១​ ​បហា​ន​សញ្ញា​ ​១​ ​វិរាគ​សញ្ញា​ ​១​ ​និរោធ​សញ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៧​ ​យ៉ាងនេះ​ ​ដែល​បុគ្គល​ត្រូវ​ចំរើន​ ​ដើម្បី​ដឹង​ច្បាស់​នូវ​រាគៈ​។​
 ​[​៨៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៧​ ​យ៉ាង​ ​ដែល​បុគ្គល​ត្រូវ​ចំរើន​ ​ដើម្បី​ដឹង​ច្បាស់​នូវ​រាគៈ​។​ ​ធម៌​ ​៧​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ ​អសុភ​សញ្ញា​ ​១​ ​មរណសញ្ញា​ ​១​ ​អាហា​រេ​ ​បដិកូលសញ្ញា​ ​១​
ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 636854519889878927
ទៅកាន់ទំព័រ៖