ព្រះត្រៃបិដក ភាគ ៤៧
សព្វលោកេ អនភិរតសញ្ញា ១ អនិច្ចសញ្ញា ១ អនិច្ចេ ទុក្ខសញ្ញា ១ ទុក្ខេ អនត្តសញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៧ យ៉ាងនេះ ដែលបុគ្គលត្រូវចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។
[៩០] ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាង ដែលបុគ្គលត្រូវចំរើន ដើម្បីកំណត់ដឹង។បេ។ ដើម្បីឲ្យអស់រលីង ដើម្បីលះ ដើម្បីឲ្យក្ស័យ ដើម្បីឲ្យសាបសូន្យ ដើម្បីរំសាយ ដើម្បីរំលត់ ដើម្បីឲ្យដាច់ ដើម្បីបោះបង់នូវរាគៈ។ ធម៌ ៧ យ៉ាងនេះ ដែលបុគ្គលត្រូវចំរើន ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីឲ្យអស់រលីង ដើម្បីលះ ដើម្បីឲ្យក្ស័យ ដើម្បីឲ្យសាបសូន្យទៅ ដើម្បីរំសាយ ដើម្បីរំលត់ ដើម្បីឲ្យដាច់ ដើម្បីបោះបង់នូវទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានៈ អតិមានៈ មទៈ បមាទៈ។
ចប់ សត្តកនិបាត។
ID: 636854520246049299
ទៅកាន់ទំព័រ៖