ព្រះត្រៃបិដក ភាគ ៥០

ទន្សាយ​ ​ឬ​សំពោច​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ចុះ​អញ​ជា​អ្វីទៅ​ ​ដំរី​ជា​អ្វីទៅ​ ​បើ​ដូច្នោះ​ ​មានតែ​អញ​ ​ចុះទៅ​កាន់​អន្លង់​ទឹក​នេះ​ ​លាង​ស្លឹកត្រចៀក​លេង​ផង​ ​លាង​ខ្នង​លេង​ផង​ ​លុះ​លាង​ស្លឹកត្រចៀក​លេង​ ​លាង​ខ្នង​លេង​រួចហើយ​ ​ក៏​ងូត​ផង​ ​ផឹក​ផង​ ​រួច​សិន​សឹម​ឡើង​ដើរចេញ​ទៅតាម​ប្រាថ្នា​។​ ​សត្វ​នោះ​ ​មិនបាន​ពិចារណា​អន្លង់​ទឹក​នោះ​ដោយ​រហ័ស​ ​សេចក្តី​ប៉ុនប៉ង​នុ៎ះ​របស់​សត្វ​នោះ​ ​នឹង​លឹបបាត់​ទៅវិញ​ ​ឬ​នឹង​រសាត់​អណ្តែត​បាត់​ទៅវិញ​មិនខាន​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ឧបាលិ​ ​ព្រោះថា​ ​អត្តភាព​វា​តូច​ ​មិន​ត្រូវ​បាន​ទីពឹង​ក្នុង​អន្លង់​ដ៏​ជ្រៅ​ទេ​ ​សេចក្តី​នេះ​ ​ឧបមា​យ៉ាងណា​។​ ​ម្នាល​ឧបាលិ​ ​ឧបមេយ្យ​ដូចជា​បុគ្គល​ណា​ ​ពោល​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​កាលបើ​មិនបាន​សមាធិ​ ​នឹង​ចូល​ទៅ​អាស្រ័យ​ ​គប់​រក​សេនាសនៈ​ដ៏​ស្ងាត់​ ​ដែល​ជា​ព្រៃស្បាត​ ​និង​ព្រៃស្រោង​ ​សេចក្តី​ប៉ុនប៉ង​នុ៎ះ​ ​របស់​ភិក្ខុ​នោះ​នឹង​លឹបបាត់​ទៅវិញ​ ​ឬ​នឹង​រសាត់​អណ្តែត​បាត់​ទៅវិញ​មិនខាន​។​ ​
ថយ | ទំព័រទី ៤៤១ | បន្ទាប់
ID: 636855479359537453
ទៅកាន់ទំព័រ៖