ព្រះត្រៃបិដក ភាគ ៥០

ម្នាល​ឧបាលិ​ ​ឬដូច​កុមារ​ក្មេង​តូច​ខ្ចី​ ​នៅ​ដេកផ្ងារ​ ​តែង​លេង​មូត្រ​ ​និង​ករី​សៈ​របស់​ខ្លួន​។​ ​ម្នាល​ឧបាលិ​ ​អ្នក​សំគាល់​ដំណើរ​នោះ​ ​ដូចម្តេច​ ​ល្បែង​នៃ​ក្មេង​តូច​នេះ​ ​ពេញ​បរិបូណ៌​ទាំងអស់​ហើយ​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​ឧបាលិ​ ​កុមារ​នោះ​ឯង​ ​លុះដល់​សម័យ​ខាងក្រោយ​មក​ ​អាស្រ័យ​នូវ​សេចក្តី​ចំរើន​ ​អាស្រ័យ​នូវ​សេចក្តី​ចាស់​ក្លា​ ​នៃ​ឥន្រ្ទិយ​ទាំងឡាយ​ ​ល្បែង​ណា​របស់​ពួក​កុមារ​ ​ល្បែង​នោះ​ ​គឺ​លេង​នង្គ័ល​តូច​ ​លេង​ហឹង​ ​លេង​ដាំដូង​ ​លេង​កង្ហារ​ ​លេង​ពូនដី​ខ្សាច់​ ​លេង​រទេះ​តូច​ ​លេង​ធ្នូ​តូច​ ​កុមារ​នោះ​ ​តែង​លេង​ដោយ​ល្បែង​ទាំងនោះ​។​ ​ម្នាល​ឧបាលិ​ ​អ្នក​សំគាល់​ដំណើរ​នោះ​ ​ដូចម្តេច​ ​តើ​ល្បែង​នេះ​ល្អ​ប្រសើរ​ជាង​ល្បែង​ពីមុន​ ​ហើយ​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​ឧបាលិ​ ​កុមារ​នោះ​ឯង​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​អាស្រ័យ​នូវ​សេចក្តី​ចំរើន​
ថយ | ទំព័រទី ៤៤២ | បន្ទាប់
ID: 636855479535787534
ទៅកាន់ទំព័រ៖