ព្រះត្រៃបិដក ភាគ ៥០

​បុគ្គល​នោះ​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​ក៏​លះបង់​គំនរ​ទ្រព្យ​តិច​ ​ឬ​លះបង់​គំនរ​ទ្រព្យ​ច្រើន​ ​លះបង់​វង្ស​ញាតិ​តិច​ ​ឬ​លះបង់​វង្ស​ញាតិ​ច្រើន​ ​ហើយ​កោរសក់​ ​និង​ពុកមាត់​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​។​ ​បុគ្គល​នោះ​ ​កាល​បួស​យ៉ាងនេះ​ហើយ​ ​ក៏​បំពេញ​នូវ​សិក្ខា​សាជី​វៈ​ ​សម្រាប់​ពួក​ភិក្ខុ​ ​លះបង់​បាណាតិបាត​ ​វៀរចាក​បាណាតិបាត​ ​មាន​អាជ្ញា​ដាក់ចុះ​ហើយ​ ​មាន​គ្រឿង​សស្រ្តា​ដាក់ចុះ​ហើយ​ ​មាន​សេចក្តី​អៀនខ្មាស​ ​ដល់​នូវ​សេចក្តី​អាណិត​ ​មាន​សេចក្តី​អនុគ្រោះ​ ​ដោយ​ប្រយោជន៍​ ​ដល់​សព្វ​សត្វ​ ​លះបង់​អទិន្នាទាន​ ​វៀរចាក​អទិន្នាទាន​ ​កាន់​យក​តែ​របស់​ដែលគេ​ឲ្យ​ ​ប្រាថ្នា​តែ​របស់​ដែលគេ​ឲ្យ​ ​មានខ្លួន​ដ៏​ស្អាត​ ​មិនមែន​ជា​អ្នក​ល្មួច​ ​លះបង់​អព្រហ្មចរិយ​ធម៌​ ​ប្រព្រឹត្ត​តែ​ព្រហ្មចរិយ​ធម៌​ ​ចៀសវាង​ ​វៀរចាក​មេថុនធម្ម​ ​ជា​ធម៌​របស់​អ្នកស្រុក​ ​លះបង់​មុសាវាទ​ ​វៀរចាក​មុសាវាទ​ ​ពោល​តែ​ពាក្យពិត​ ​ដោយ​ពាក្យពិត​ ​
ថយ | ទំព័រទី ៤៤៥ | បន្ទាប់
ID: 636855480598408312
ទៅកាន់ទំព័រ៖