ព្រះត្រៃបិដក ភាគ ៥០

​ភិក្ខុ​នោះ​ ​វៀរចាក​ការ​ផ្តាច់ផ្តិល​នូវ​ពីជគាម​ ​ភូតគាម​ ​ជា​អ្នក​បរិភោគ​ភត្ត​តែ​ ​១​ ​ពេល​ ​វៀរ​ស្រឡះ​ចាក​សេចក្តី​ត្រេកអរ​ ​ក្នុង​ការ​បរិភោគ​ក្នុង​រាត្រី​ ​វៀរចាក​ការ​បរិភោគ​ ​ក្នុង​វេលា​ខុស​ ​វៀរចាក​ការ​ច្រៀង​ ​រាំ​ ​ប្រគំ​ ​និង​មើល​នូវ​ល្បែង​ដែល​ជាស​ត្រូវ​ ​ដល់​កុសលធម៌​ ​វៀរចាក​ការ​ទ្រទ្រង់​ ​និង​ប្រដាប់​តាក់តែង​ស្អិតស្អាង​រាងកាយ​ ​ដោយ​ផ្កាកម្រង​ ​គ្រឿងក្រអូប​ ​និង​គ្រឿង​លាប​ផ្សេង​ ​ៗ​ ​វៀរចាក​ទីដេក​ ​ទី​អង្គុយ​ដ៏​ខ្ពស់​ ​និង​ទីដេក​ទី​អង្គុយ​ដ៏​ប្រសើរ​ ​វៀរចាក​ការ​ទទួល​មាសប្រាក់​ ​វៀរចាក​ការ​ទទួល​ធញ្ញជាតិ​ ​ស្រូវ​ស្រស់​ ​វៀរចាក​ការ​ទទួល​កាន់​យក​នូវ​សាច់ឆៅ​ ​វៀរចាក​ការ​ទទួល​ស្រ្តី​ ​និង​កុមារី​ ​វៀរចាក​ការ​ទទួល​ខ្ញុំ​ស្រ្តី​ ​និង​ខ្ញុំប្រុស​ ​វៀរចាក​ការ​ទទួល​ពពែ​ ​និង​ចៀម​ ​វៀរចាក​ការ​ទទួល​មាន់​ ​និង​ជ្រូក​ ​វៀរចាក​ការ​ទទួល​ដំរី​ ​គោ​ ​សេះឈ្មោល​ ​និង​សេះញី​ ​វៀរចាក​ការ​ទទួល​ស្រែ​ ​និង​ចម្ការ​ ​វៀរចាក​ការ​ទទួល​ប្រកប​ទូត​កម្ម​ ​គឺ​នាំ​សំបុត្រ​ ​ឬពាក្យ​បណ្តាំ​ដល់​គ្រហស្ថ​ ​និង​ទៅ​ដោយ​គេ​បញ្ជូន​អំពី​ផ្ទះ​ ​១​ ​ទៅផ្ទះ​ ​១​ ​វៀរចាក​ការ​លក់​ ​និង​ទិញ​ ​
ថយ | ទំព័រទី ៤៤៧ | បន្ទាប់
ID: 636855480973959792
ទៅកាន់ទំព័រ៖