ព្រះត្រៃបិដក ភាគ ៥០

​ភិក្ខុ​នោះ​ ​ឃើញ​រូប​ដោយ​ចក្ខុ​ ​រមែង​មិន​កាន់​យក​នូវ​និមិត្ត​ ​មិន​កាន់​យក​នូវ​អនុព្យញ្ជនៈ​ ​អកុសលធម៌​ដ៏​លាមក​ទាំងឡាយ​ ​គឺ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​គប្បី​ជាប់​តាម​នូវ​បុគ្គល​ ​ដែល​ជា​អ្នក​មិន​សង្រួម​នូវ​ឥន្រ្ទិយ​ ​គឺ​ចក្ខុ​ណា​ ​ភិក្ខុ​នោះ​ ​ក៏​ប្រតិបត្តិ​ ​ដើម្បី​សង្រួម​នូវ​ឥន្រ្ទិយ​ ​គឺ​ចក្ខុ​នោះ​ ​រក្សា​ឥន្រ្ទិយ​ ​គឺ​ចក្ខុ​ ​ដល់​នូវ​ការ​សង្រួម​ ​ក្នុង​ឥន្រ្ទិយ​ ​គឺ​ចក្ខុ​។​ ​ឮ​សំឡេង​ដោយ​ត្រចៀក​ ​.​.​.​ ​ធុំក្លិន​ដោយ​ច្រមុះ​.​.​.​ ​លិទ្ធ​រស​ដោយ​អណ្តាត​.​.​.​ ​ពាល់ត្រូវ​ផោដ្ឋព្វៈ​ ​ដោយ​កាយ​.​.​.​ ​ដឹង​ច្បាស់​ធម្មារម្មណ៍​ដោយចិត្ត​ ​មិន​កាន់​យក​នូវ​និមិត្ត​ ​មិន​កាន់​យក​នូវ​អនុព្យញ្ជនៈ​ ​អកុសលធម៌​ដ៏​លាមក​ទាំងឡាយ​ ​គឺ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​គប្បី​ជាប់​តាម​នូវ​បុគ្គល​ដែល​ជា​អ្នក​មិន​សង្រួម​នូវ​ឥន្រ្ទិយ​ ​គឺ​ចិត្ត​ណា​ ​ភិក្ខុ​នោះ​ ​ក៏​ប្រតិបត្តិ​ ​ដើម្បី​សង្រួម​នូវ​ឥន្រ្ទិយ​ ​គឺ​ចិត្ត​នោះ​ ​រក្សា​ឥន្រ្ទិយ​ ​គឺ​ចិត្ត​ ​ដល់​នូវ​ការ​សង្រួម​ក្នុង​ឥន្រ្ទិយ​ ​គឺ​ចិត្ត​។​ ​ភិក្ខុ​នោះ​ ​ប្រកបដោយ​សេចក្តី​សង្រួម​នូវ​ឥន្រ្ទិយ​ដ៏​ប្រសើរ​នេះ​ហើយ​ ​ទើប​ទទួល​នូវ​សេចក្តី​សុខ​ ​ដែល​មិន​ច្រឡំ​ដោយ​កិលេស​ក្នុង​សន្តាន​។​
ថយ | ទំព័រទី ៤៤៩ | បន្ទាប់
ID: 636855481369602422
ទៅកាន់ទំព័រ៖