ព្រះត្រៃបិដក ភាគ ៥០

​ភិក្ខុ​នោះ​ ​កាល​ឈានទៅមុខ​ ​និង​ត្រឡប់​មក​ខាងក្រោយ​ ​ក៏​មាន​សេចក្តី​ដឹងខ្លួន​ ​កាល​ក្រឡេក​មើលទៅ​មុខ​ ​និង​ក្រឡេក​មើលទៅ​ទិស​ផ្សេង​ ​ៗ​ ​ក៏​មាន​សេចក្តី​ដឹងខ្លួន​ ​កាល​បត់​ដៃជើង​ ​និង​លាដៃ​ជើង​ ​ក៏​មាន​សេចក្តី​ដឹងខ្លួន​ ​កាល​ទ្រទ្រង់នូវ​សង្ឃាដិ​ ​បាត្រ​ ​និង​ចីវរ​ ​ក៏​មាន​សេចក្តី​ដឹងខ្លួន​ ​កាល​បរិភោគ​ ​ផឹក​ ​ទំពាស៊ី​ ​ជញ្ជាប់​ជញ្ជក់​ ​ក៏​មាន​សេចក្តី​ដឹងខ្លួន​ ​កាល​បន្ទោបង់​នូវ​ឧច្ចារៈ​ ​និង​បស្សាវៈ​ ​ក៏​មាន​សេចក្តី​ដឹងខ្លួន​ ​កាល​ដើរ​ ​ឈរ​ ​អង្គុយ​ ​ដេក​ ​ភ្ញាក់​ឡើង​ ​និយាយ​ស្តី​ ​ស្ងៀម​នៅ​ ​ក៏​មាន​សេចក្តី​ដឹងខ្លួន​។​ ​ភិក្ខុ​នោះ​ ​ប្រកបដោយ​សីលក្ខន្ធ​ ​ដ៏​ប្រសើរ​នេះ​ផង​ ​ប្រកបដោយ​ការ​សង្រួម​ឥន្រ្ទិយ​ដ៏​ប្រសើរ​នេះ​ផង​ ​ប្រកបដោយ​សតិ​ ​និង​សម្បជញ្ញៈ​ដ៏​ប្រសើរ​នេះ​ផង​ ​រមែង​គប់​រក​សេនាសនៈ​ស្ងាត់​ ​គឺ​ព្រៃ​ ​ម្លប់ឈើ​ ​ភ្នំ​ ​ជ្រោះ​ភ្នំ​ ​គុហា​ក្នុង​ភ្នំ​ ​ព្រៃស្មសាន​ ​ព្រៃស្រោង​ ​ទីវាល​ ​គំនរចំបើង​។​ ​ភិក្ខុ​នោះ​ ​ទៅកាន់​ព្រៃ​ក្តី​ ​ទៅកាន់​ម្លប់ឈើ​ក្តី​ ​ទៅកាន់​ផ្ទះ​ស្ងាត់​ក្តី​ ​
ថយ | ទំព័រទី ៤៥០ | បន្ទាប់
ID: 636855481594035259
ទៅកាន់ទំព័រ៖