ព្រះត្រៃបិដក ភាគ ៥០

​ក៏បាន​ដល់​នូវ​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្កៈ​ ​និង​វិចារៈ​ ​មាន​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​។​ ​ម្នាល​ឧបាលិ​ ​អ្នក​សំគាល់​ដំណើរ​នោះ​ ​ដូចម្តេច​ ​វិហារធម៌​នេះ​ ​ល្អ​វិសេស​ ​ប្រសើរ​វិសេស​ជាង​វិហារធម៌​ពីមុន​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​ឧបាលិ​ ​ពួក​សាវក​របស់​តថាគត​ ​កាល​ពិចារណា​ឃើញ​ធម៌​នេះ​ ​ក្នុង​ខ្លួន​ហើយ​ ​ទើប​អាស្រ័យ​ ​គប់​រក​សេនាសនៈ​ដ៏​ស្ងាត់​ ​គឺ​ព្រៃស្បាត​ ​និង​ព្រៃស្រោង​ ​ដរាបណា​ ​តែថា​ ​ពួក​សាវក​ ​មិនមែន​សុទ្ធតែ​មានប្រយោជន៍​របស់​ខ្លួន​ ​ដល់​ដោយលំដាប់​ ​ដរាប​នោះ​ទេ​។​ ​ម្នាល​ឧបាលិ​ ​មួយទៀត​ ​ភិក្ខុ​ព្រោះ​រម្ងាប់​វិតក្កៈ​ ​វិចារៈ​ ​.​.​.​ ​បាន​ដល់​ទុតិយជ្ឈាន​។​ ​ម្នាល​ឧបាលិ​ ​អ្នក​សំគាល់​ ​ដំណើរ​នោះ​ ​ដូចម្តេច​ ​វិហារធម៌​នេះ​ ​ល្អ​វិសេស​ ​ប្រសើរ​វិសេស​ ​ជាង​វិហារធម៌​ ​ក្នុង​កាលមុន​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​ឧបាលិ​ ​ពួក​សាវក​របស់​តថាគត​ ​កាល​ពិចារណា​ឃើញ​ធម៌​នេះ​ក្នុង​ខ្លួន​ហើយ​ ​រមែង​អាស្រ័យ​ ​គប់​រក​សេនាសនៈ​ដ៏​ស្ងាត់​ ​គឺ​ព្រៃស្បាត​ ​និង​ព្រៃស្រោង​ ​ដរាបណា​ ​តែថា​ ​ពួក​សាវក​ ​មិនមែន​សុទ្ធតែ​មានប្រយោជន៍​របស់​ខ្លួន​ ​ដល់​ដោយលំដាប់​ ​ដរាប​នោះ​ទេ​។​ ​ម្នាល​ឧបាលិ​ ​មួយទៀត​ ​ភិក្ខុ​ព្រោះ​ប្រាសចាក​បីតិ​ផង​ ​.​.​.​ ​
ថយ | ទំព័រទី ៤៥២ | បន្ទាប់
ID: 636855481955525935
ទៅកាន់ទំព័រ៖