ព្រះត្រៃបិដក ភាគ ៥០
ហើយបានដល់នូវតតិយជ្ឈាន។ ម្នាលឧបាលិ អ្នកសំគាល់ដំណើរនោះ ដូចម្តេច វិហារធម៌នេះ ល្អវិសេស ប្រសើរវិសេស ជាងពួកវិហារធម៌ក្នុងកាលមុនឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលឧបាលិ ពួកសាវករបស់តថាគត កាលពិចារណាឃើញធម៌នេះ ក្នុងខ្លួនហើយ ក៏រមែងអាស្រ័យ គប់រកសេនាសនៈដ៏ស្ងាត់ គឺព្រៃស្បាត និងព្រៃស្រោង ដរាបណា តែថា ពួកសាវក មិនមែនសុទ្ធតែមានប្រយោជន៍ របស់ខ្លួនដល់ដោយលំដាប់ ដរាបនោះទេ។ ម្នាលឧបាលិ មួយទៀត ភិក្ខុព្រោះលះបង់នូវសុខផង ... ហើយបានដល់នូវចតុត្ថជ្ឈាន។ ម្នាលឧបាលិ អ្នកសំគាល់នូវដំណើរនោះ ដូចម្តេច វិហារធម៌នេះ ល្អវិសេស ប្រសើរវិសេសជាងពួកវិហារធម៌ក្នុងកាលមុនឬ។ ព្រះករុណា ព្រះអង្គ។ ឯពួកសាវករបស់តថាគត កាលពិចារណាឃើញធម៌នេះក្នុងខ្លួនហើយ រមែងអាស្រ័យ គប់រកសេនាសនៈដ៏ស្ងាត់ គឺព្រៃស្បាត និងព្រៃស្រោងដរាបណា តែថាពួកសាវក មិនមែនសុទ្ធតែមានប្រយោជន៍របស់ខ្លួន ដល់ដោយលំដាប់ ដរាបនោះទេ។ ម្នាលឧបាលិ មួយទៀត ភិក្ខុព្រោះកន្លងបង់នូវរូបសញ្ញា ដោយសព្វគ្រប់ ព្រោះវិនាសទៅនៃបដិឃសញ្ញា
ID: 636855482165357936
ទៅកាន់ទំព័រ៖