ព្រះត្រៃបិដក ភាគ ៥០
ព្រោះមិនបានធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ក៏បានដល់នូវអាកាសានញ្ចាយតនជ្ឈានដោយបរិកម្មថា អាកាសមិនមានទីបំផុត។ ម្នាលឧបាលិ អ្នកសំគាល់ដំណើរនោះ ដូចម្តេច វិហារធម៌នេះ ល្អវិសេស ប្រសើរវិសេសជាងពួកវិហារធម៌ ក្នុងកាលមុនឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលឧបាលិ ពួកសាវករបស់តថាគត កាលពិចារណាឃើញធម៌នេះ ក្នុងខ្លួនហើយ រមែងអាស្រ័យ គប់រកសេនាសនៈដ៏ស្ងាត់ គឺព្រៃស្បាត និងព្រៃស្រោង ដរាបណា តែថាពួកសាវក មិនមែនសុទ្ធតែមានប្រយោជន៍របស់ខ្លួន ដល់ដោយលំដាប់ ដរាបនោះទេ។ ម្នាលឧបាលិ មួយទៀត ភិក្ខុកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយសព្វគ្រប់ហើយ បានដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុត ... ភិក្ខុកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយសព្វគ្រប់ បានដល់អាកិញ្ចញ្ញាយតនជ្ឈានដោយបរិកម្មថា វត្ថុតិចតួចមិនមាន... ភិក្ខុកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈានដោយសព្វគ្រប់ បានដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈានដោយបរិកម្មថា គុណជាតនោះស្ងប់ គុណជាតនោះ ប្រសើរ។
ID: 636855482409451898
ទៅកាន់ទំព័រ៖