ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​ឧបាលិ​ ​អ្នក​សំគាល់​ដំណើរ​នោះ​ ​ដូចម្តេច​ ​ឯ​វិហារធម៌​នេះ​ ​ល្អ​វិសេស​ ​ប្រសើរ​វិសេស​ជាង​ពួក​វិហារធម៌​ ​ក្នុង​កាលមុន​ ​ឬមិន​មែនទេ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​ឧបាលិ​ ​ពួក​សាវក​របស់​តថាគត​ ​កាល​ពិចារណា​ឃើញ​ធម៌​នេះ​ ​ក្នុង​ខ្លួន​ហើយ​ ​រមែង​អាស្រ័យ​ ​គប់​រក​សេនាសនៈ​ដ៏​ស្ងាត់​ ​គឺ​ ​ព្រៃស្បាត​ ​និង​ព្រៃស្រោង​ ​ដរាបណា​ ​តែថា​ពួក​សាវក​ ​មិនមែន​សុទ្ធតែ​មានប្រយោជន៍​របស់​ខ្លួន​ដល់​ដោយលំដាប់​ ​ដរាប​នោះ​ទេ​។​ ​ម្នាល​ឧបាលិ​ ​មួយទៀត​ ​ភិក្ខុ​កន្លង​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​ដោយសព្វគ្រប់​ ​បាន​ដល់​សញ្ញា​វេទយិត​និរោធ​ ​អាសវៈ​ទាំងឡាយ​ ​របស់​ភិក្ខុ​នោះ​ ​ក៏​អស់​ទៅ​ ​ព្រោះ​ឃើញច្បាស់​ដោយ​ប្រាជ្ញា​។​ ​ម្នាល​ឧបាលិ​ ​អ្នក​សំគាល់​ដំណើរ​នោះ​ ​ដូចម្តេច​ ​វិហារធម៌​នេះ​ ​ល្អ​វិសេស​ ​ប្រសើរ​វិសេស​ ​ជាង​ពួក​វិហារធម៌​ ​ក្នុង​កាលមុន​ ​ឬមិន​មែនទេ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​ឧបាលិ​ ​សាវក​របស់​តថាគត​ ​កាល​ពិចារណា​ឃើញ​ធម៌​នេះ​ក្នុង​ខ្លួន​ហើយ​ ​រមែង​អាស្រ័យ​ ​គប់​រក​សេនាសនៈ​ដ៏​ស្ងាត់​ ​គឺ​ព្រៃស្បាត​ ​និង​ព្រៃស្រោង​ ​ដរាបណា​ ​តែថា​ពួក​សាវក​ ​មិនមែន​សុទ្ធតែ​មានប្រយោជន៍​របស់​ខ្លួន​ដល់​ដោយលំដាប់​ ​ដរាប​នោះ​ទេ​។​ ​
ថយ | ទំព័រទី ៤៥៥ | បន្ទាប់
ID: 636855482591192293
ទៅកាន់ទំព័រ៖