ព្រះត្រៃបិដក ភាគ ៥០

ម្នាល​ឧបាលិ​ ​ណ្ហើយ​ ​អ្នក​ចូរ​នៅក្នុង​សង្ឃ​ចុះ​ ​កាលបើ​អ្នក​នៅក្នុង​សង្ឃ​ ​សេចក្តី​សុខសប្បាយ​ ​នឹង​មាន​ប្រាកដ​។​
 [​១០០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​លះបង់​ធម៌​ទាំង​ ​១០​ ​យ៉ាងនេះ​ចេញ​ ​មិន​គួរ​ដើម្បី​ធ្វើឲ្យ​ច្បាស់​នូវ​អរហត្ត​បានទេ​។​ ​ធម៌​ទាំង​ ​១០​ ​យ៉ាងនោះ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​រាគៈ​ ​១​ ​ទោសៈ​ ​១​ ​មោហៈ​ ​១​ ​កោ​ធៈ​ ​១​ ​ឧបនាហៈ​ ​១​ ​មក្ខៈ​ ​១​ ​ប​លា​សៈ​ ​១​ ​ឥស្សា​ ​១​ ​មច្ឆរិយៈ​ ​១​ ​មានៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិនបាន​លះបង់​នូវ​ធម៌​ទាំង​ ​១០​ ​ប្រការ​នេះឯង​ ​មិន​គួរ​ធ្វើឲ្យ​ច្បាស់​នូវ​អរហត្ត​បាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​លះបង់​នូវ​ធម៌​ទាំង​ ​១០​ ​ប្រការ​នេះ​ ​ទើប​គួរ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អរហត្ត​។​ ​ធម៌​ទាំង​ ​១០​ ​នោះ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​រាគៈ​ ​១​ ​ទោសៈ​ ​១​ ​មោហៈ​ ​១​ ​កោ​ធៈ​ ​១​ ​ឧបនាហៈ​ ​១​ ​មក្ខៈ​ ​១​ ​ប​លា​សៈ​ ​១​ ​ឥស្សា​ ​១​ ​មច្ឆរិយៈ​ ​១​ ​មានៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​លះបង់​នូវ​ធម៌​ទាំង​ ​១០​ ​ប្រការ​នេះឯង​ ​ទើប​គួរ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អរហត្ត​បាន​។​

​ចប់​ ​ឧបាសក​វគ្គ​ ​ទី​ ​៥​។​

ថយ | ទំព័រទី ៤៥៦ | បន្ទាប់
ID: 636855482806254594
ទៅកាន់ទំព័រ៖