ព្រះត្រៃបិដក ភាគ ៦៥

 ពាក្យ​ថា​ រួច​ស្រឡះ​ គឺ​ចិត្ត​របស់​មុនិ​ រួច​ រួច​វិសេស​ រួច​ស្រឡះ​ ចាក​រាគៈ​ ចិត្ត​ (រួច​ស្រឡះ​) ចាក​ទោសៈ​ ចិត្ត​រួច​ រួច​វិសេស​ រួច​ស្រឡះ​ ចាក​មោហៈ​។បេ។ ចិត្ត​រួច​ រួច​វិសេស​ រួច​ស្រឡះ​ ចាក​អកុសលា​ភិ​សង្ខារ​ទាំងអស់​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​នោះ​ មានភារៈ​ដាក់ចុះ​ហើយ​ ជាមុ​និ រួច​ស្រឡះ​ហើយ​។
 [៣៧៩​] អធិប្បាយ​ពាក្យ​ថា​ ព្រះមានព្រះភាគ​ (ទ្រង់​ត្រាស់​ថា​) ជា​អ្នក​មិន​មានការ​កំណត់​ មិន​ត្រេកអរ​ មិន​មាន​សេចក្តី​ប្រាថ្នា​ ត្រង់​ពាក្យ​ថា​ ការកំណត់​ បាន​ដល់​ការកំណត់​ ២ គឺ​ ការ​កំណត់​គឺ​តណ្ហា​ ១ ការកំណត់​គឺ​ទិដ្ឋិ​ ១។បេ។ នេះ​ ការកំណត់​គឺ​តណ្ហា​។បេ។ នេះ​ ការ​កំណត់​គឺ​ទិដ្ឋិ​។ បុគ្គល​នោះ​ លះបង់​នូវ​ការកំណត់​គឺ​តណ្ហា​ រលាស់ចោល​នូវ​ការកំណត់​គឺ​ទិដ្ឋិ​ ព្រោះ​បាន​លះបង់​ការកំណត់​គឺ​តណ្ហា​ រលាស់ចោល​ការកំណត់​គឺ​ទិដ្ឋិ​ បុគ្គល​នោះ​ មិន​កំណត់​ មិន​ឲ្យ​កើត​ មិន​ឲ្យ​កើត​ព្រម​ មិន​ឲ្យ​លេចឡើង​ មិន​ឲ្យ​លេចឡើង​ចំពោះ​ នូវ​ការ​កំណត់​គឺ​តណ្ហា​ ឬការកំណត់​គឺ​ទិដ្ឋិ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មិន​មានការ​កំណត់​។ ពាក្យ​ថា​ ជា​អ្នក​មិន​ត្រេកអរ​ សេចក្តី​ថា​ ពាល​បុថុជ្ជន​ទាំងអស់​ រមែង​ត្រេកអរ​ សេក្ខបុគ្គល​ទាំង​ ៧ ​ពួក​ រាប់​យក​កល្យាណ​បុថុជ្ជន​ផង​
ថយ | ទំព័រទី ៣១០ | បន្ទាប់
ID: 637351811711265845
ទៅកាន់ទំព័រ៖