ព្រះត្រៃបិដក ភាគ ៦៥

មួយទៀត ឈ្មោះថា​ព្រះមានព្រះភាគ ព្រោះ​ហេតុ​ព្រះមានព្រះភាគ ទ្រង់​មាន​ភាគ​នៃ​វិមោក្ខ​ ៨ អភិ​ភាយ​តនៈ ៨ អនុ​បុព្វ​វិហារ​សមាបត្តិ ៩។ មួយទៀត ឈ្មោះថា ព្រះមានព្រះភាគ ព្រោះ​ហេតុ​ព្រះមានព្រះភាគ​ទ្រង់​មាន​ភាគ​នៃ​សញ្ញា​ភាវនា​ ១០ កសិណ​សមាបត្តិ ១០ អា​នា​បាន​ស្ស​តិ​សមាធិ អសុភ​សមាបត្តិ។ មួយទៀត ឈ្មោះថា ព្រះមានព្រះភាគ​ ព្រោះ​ហេតុ​ព្រះមានព្រះភាគ ទ្រង់​មាន​ភាគ​នៃ​សតិ​ប្ប​ដ្ឋាន ៤ សម្ម​ប្ប​ធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ​ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គ​ដ៏​ប្រសើរ​ប្រកបដោយ​អង្គ ៨។ មួយវិញទៀត ឈ្មោះថា ព្រះមានព្រះភាគ​ ព្រោះ​ហេតុ​ព្រះមានព្រះភាគ ទ្រង់​មាន​ភាគ​នៃ​តថាគត​ពលៈ ១០ វេ​សា​រជ្ជៈ ៤ បដិសម្ភិទា ៤ អភិ​សញ្ញា​ ៦ ពុទ្ធធម៌ ៦។ ព្រះនាម​ថា​ព្រះមានព្រះភាគ​នេះ មិនមែន​មាតា​ធ្វើ មិនមែន​បិតា​ធ្វើ មិនមែន​បងប្អូន​ប្រុស​ធ្វើ​ មិនមែន​បងប្អូន​ស្រី​ធ្វើ មិនមែន​ពួក​មិត្ត​អាមាត្យ​ធ្វើ មិនមែន​ពួក​ញាតិសាលោហិត​ធ្វើ​ មិនមែន​ពួក​សមណព្រាហ្មណ៍​ធ្វើ មិនមែន​ពួក​ទេវតា​ធ្វើ​ទេ ព្រះនាម​ថា​ព្រះមានព្រះភាគ​នេះ​ របស់​ព្រះពុទ្ធ​ទាំងឡាយ​ដ៏​មាន​ព្រះ​ភាគ ជា​ព្រះនាម​កើត​ក្នុង​ទីបំផុត​វិមោក្ខ​ ការ​បញ្ញត្តិ​ថា មាន​ព្រះ​ភាគ​នេះ​ (កើត​) អំពី​ការ​ត្រាស់​ដឹង ព្រមដោយ​ការបាន​ចំពោះ​នូវ​សព្វញ្ញុតញ្ញាណ ហេតុ​នោះ​ (មាន​ពាក្យ​ថា​) ព្រះមានព្រះភាគ​ (ត្រាស់​ថា​) មិន​មានការ​កំណត់ មិន​ត្រេកអរ​ មិន​មាន​សេចក្តី​ប្រាថ្នា។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា
ថយ | ទំព័រទី ៣១៣ | បន្ទាប់
ID: 637351812707645915
ទៅកាន់ទំព័រ៖