ព្រះត្រៃបិដក ភាគ ៦៨
នូវកិលេស ដឹងថាជាពក ដឹងថាជាសន្ទូច ដឹងថាជានុយ ដឹងថាជាគ្រឿងជាប់ ដឹង យល់ ថ្លឹង ត្រិះរិះ ធ្វើឲ្យជាក់ច្បាស់ ធ្វើឲ្យប្រាកដ ថាជាកង្វល់ ហេតុនោះ (លោកពោលថា) កាមគុណនេះ ជាពក បុគ្គលអ្នកមានប្រាជ្ញា ដឹងដូច្នេះហើយ។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា
កាមគុណនេះ ជាគ្រឿងចំពាក់ សេចក្តីសុខ ក្នុងកាមគុណនេះ មានប្រមាណតិច កាមគុណនេះ មានសេចក្តីត្រេកអរតិច សេចក្តីទុក្ខក្នុងកាមគុណនេះ មានច្រើនក្រៃលែង កាមគុណនេះ ជាពក បុគ្គលអ្នកមានប្រាជ្ញា ដឹងដូច្នេះហើយ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។
[៣៣៦] បុគ្គលទំលាយនូវសំយោជនៈទាំងឡាយ ដូចសត្វត្រាច់ទៅក្នុងទឹក ដែលទំលាយនូវបណ្តាញ គេមិនត្រឡប់មក (រកសំយោជនៈវិញ) ដូចភ្លើងឆេះ (មិនត្រឡប់វិលវិញ) គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។
ID: 637357963810514776
ទៅកាន់ទំព័រ៖