ព្រះត្រៃបិដក ភាគ ៦៨
បណា្តញមាន ២ គឺ បណ្តាញគឺតណ្ហា ១ បណ្តាញគឺទិដ្ឋិ ១។បេ។ នេះ បណ្តាញគឺតណ្ហា។បេ។ នេះ បណ្តាញគឺទិដ្ឋិ។ ព្រះបច្ចេកសម្ពុទ្ធនោះ លះបង់នូវបណ្តាញគឺតណ្ហា បានរលាស់ចោលនូវបណ្តាញគឺទិដ្ឋិ ដូចត្រីទំលាយសំណាញ់យ៉ាងនោះឯង។ ព្រោះលះបង់នូវបណ្តាញគឺតណ្ហា ព្រោះរលាស់ចោលនូវបណ្តាញគឺទិដ្ឋិហើយ ទើបព្រះបច្ចេកសម្ពុទ្ធនោះ មិនជាប់ក្នុងរូប មិនជាប់ក្នុងសំឡេង មិនជាប់ក្នុងក្លិន។បេ។ មិនជាប់ មិនកួចកាន់ មិនចំពាក់ក្នុងធម្មារម្មណ៍ ដែលឃើញ ឮ ប៉ះពាល់ ដឹងច្បាស់ គឺថា លោកឃ្លាតចេញ រលាស់ចេញ ផុតស្រឡះ មិនប្រកបនៅដោយចិត្តដែលប្រាសចាកដែន គឺកិលេស ហេតុនោះ (លោកពោលថា) ដូចសត្វត្រាច់ទៅក្នុងទឹក ដែលទំលាយនូវបណ្តាញ។
ID: 637357964509242450
ទៅកាន់ទំព័រ៖