ព្រះត្រៃបិដក ភាគ ៦៨
[៣៤០] ភិក្ខុមានចក្ខុដាក់ចុះ ជាអ្នកមិនរពឹសជើង ជាអ្នកគ្រប់គ្រងឥន្ទ្រិយ រក្សាចិត្តទុក មានចិត្តមិនទទឹក មិនរោលរាល (ដោយកិលេស) គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។
[៣៤១] អធិប្បាយពាក្យថា ភិក្ខុមានចក្ខុដាក់ចុះ ជាអ្នកមិនរពឹសជើង សំនួរថា ភិក្ខុមានចក្ខុបោះទៅ តើដូចម្ដេច។ ភិក្ខុខ្លះក្នុងសាសនានេះ ជាអ្នករពឹសភ្នែក ប្រកបដោយការរពឹសភ្នែក ដោយគិតថា អាត្មាអញគប្បីឃើញនូវរបស់ដែលមិនធ្លាប់ឃើញ គប្បីរំលងចោលនូវរបស់ដែលធ្លាប់ឃើញហើយ ជាអ្នកប្រកបរឿយៗ នូវការត្រាច់ទៅឆ្ងាយៗ នូវការត្រាច់ទៅរឿយៗ ដើម្បីឃើញរូប គឺចេញអំពីអារាមទៅអារាម ចេញអំពីឧទ្យានទៅឧទ្យាន ចេញអំពីស្រុកទៅស្រុក ចេញអំពីនិគមទៅនិគម ចេញអំពីនគរទៅនគរ ចេញអំពីដែនទៅដែន ចេញអំពីជនបទទៅជនបទ ភិក្ខុជាអ្នកមានចក្ខុបោះទៅ យ៉ាងនេះឯង។
ID: 637357965341209226
ទៅកាន់ទំព័រ៖