ព្រះត្រៃបិដក ភាគ ៦៨

មួយវិញទៀត សមណព្រាហ្មណ៍​ដ៏​ចំរើន​ពួក​ខ្លះ បរិភោគ​ភោជន​ដែលគេ​ឲ្យ​ដោយ​សទ្ធា​ហើយ​ សមណព្រាហ្មណ៍​ទាំងនោះ តែង​ប្រក​បរឿយៗ នូវ​ការ​មើល​របស់​ដែល​ជាស​ត្រូវ​ មាន​សភាព​យ៉ាងនេះ គឺ​របាំ​ ចម្រៀង ប្រគំ មហោស្រព ការ​និយាយ (រឿង​ស្ដេច​ភារ​តៈ និ​ងព្រះរាម​ជាដើម​) គង រគាំ​ង ស្គរ​មាន​ជ្រុង​ ៤ រូបគំនូរ ល្បែង​ដុំដែក​ ល្បែង​រ៉ាវ​ ល្បែង​លាង​ឆ្អឹង​ ប្រជល់​ដំរី ប្រខាំ​សេះ ប្រជល់​ក្របី ប្រជល់​គោ​ ប្រជល់​កែះ ប្រ​ជល់​មាន់ គុណ​ដំបង​ ប្រ​ដា​ល់ ចំបាប់​ ទីសម្រាប់​ច្បាំង ទីសម្រាប់​រៀប​ពល ទីនៅ​សេនា ទី​ត្រួត​កងទ័ព ភិក្ខុ​ជា​អ្នក​ប្រក​បរឿយៗ​ នូវ​ការ​មើល​របស់​ដែល​ជាស​ត្រូវ មាន​សភាព​យ៉ាង​នេះ​ ដូច្នេះ​ៗ ខ្លះ ភិក្ខុ​ជា​អ្នកមាន​ចក្ខុ​បោះ​ទៅ​ យ៉ាងនេះ​ខ្លះ។
 ភិក្ខុ​ជា​អ្នកមាន​ចក្ខុ​ដាក់ចុះ តើ​ដូចម្ដេច។ ភិក្ខុ​ក្នុង​សាសនា​នេះ មិនមែន​ជា​អ្នក​រពឹស​ភ្នែក មិនមែន​ប្រកបដោយ​ការ​រពឹស​ភ្នែក ដោយ​គិតថា​ អាត្មាអញ​គប្បី​ឃើញ​របស់​ដែល​មិន​ដែល​ឃើញ គប្បី​ដើរ​រំលង​របស់​ដែល​បានឃើញ​ហើយ​ ដូច្នេះ​ទេ ជា​អ្នក​មិន​ប្រកប​នូវ​ការ​ត្រាច់​ទៅ​ឆ្ងាយ​ៗ នូវ​ការ​ត្រាច់​ទៅ​រឿយ​ៗ ដើម្បី​ឃើញ​រូប​ទេ​ គឺ​មិន​ចេញ​អំពី​អារាម​ទៅ​អារាម មិន​ចេញ​អំពី​ឧទ្យាន​ទៅ​ឧទ្យាន មិន​ចេញ​អំពី​ស្រុក​ទៅ​ស្រុក​
ថយ | ទំព័រទី ៣២៩ | បន្ទាប់
ID: 637357965988378619
ទៅកាន់ទំព័រ៖