ព្រះត្រៃបិដក ភាគ ៦៨

មួយទៀត ភិក្ខុ​ឃើញ​រូប​ដោយ​ភ្នែក តែ​ជា​អ្នក​មិន​កាន់​យក​នូវ​និមិ​ត្ត​ មិន​កាន់​យក​នូវ​អនុ​ព្យញ្ជនៈ​ អភិជ្ឈា​ និ​ងទោមនស្ស ដែល​ជាអកុសល​ធម៌​ដ៏​លាមក​ គប្បី​ជាប់​តាម​ភិក្ខុ​ដែល​មិន​សង្រួម​នូវ​ចក្ខុន្ទ្រិយ​នុ៎ះ​ ព្រោះ​ហេតុ​មិន​សង្រួម​នូវ​ចក្ខុន្រ្ទិយ​ណា មិន​ប្រតិបត្តិ​ដើម្បី​សង្រួម​ នូវ​ចក្ខុន្ទ្រិយ​នោះ​ រក្សា​នូវ​ចក្ខុន្រ្ទិយ​ ដល់​នូវ​ការ​សង្រួម​ក្នុង​ចក្ខុន្រ្ទិយ ភិក្ខុ​ជា​អ្នកមាន​ចក្ខុ​ដាក់ចុះ យ៉ាងនេះ​ខ្លះ។ មួយវិញទៀត សមណព្រាហ្មណ៍​ដ៏​ចំរើន​ពួក​ខ្លះ​ បរិភោគភោជន​ដែលគេ​ឲ្យ​ដោយ​សទ្ធា​ហើយ​ សមណព្រាហ្មណ៍​ទាំងនោះ​ មិន​ប្រក​បរឿយៗ នូវ​ការ​មើល​នូវ​ល្បែង ដែល​ជា​សត្រូវ មាន​សភាព​យ៉ាងនេះ​ គឺ​របាំ ចម្រៀង ប្រគំ។បេ។ ទីសម្រាប់​ត្រួត​កងទ័ព ជា​អ្នក​វៀរចាក​ការ​ប្រក​បរឿយៗ​ នូវ​ការ​មើល​ល្បែង ដែល​ជាស​ត្រូវ មាន​សភាព​យ៉ាងនេះ ដូ​ច្នេះ​ៗ ភិក្ខុ​ជា​អ្នកមាន​ចក្ខុ​ដាក់ចុះ​ យ៉ាងនេះ​ខ្លះ។
ថយ | ទំព័រទី ៣៣១ | បន្ទាប់
ID: 637357966602132603
ទៅកាន់ទំព័រ៖