ព្រះត្រៃបិដក ភាគ ៨១
ជាតិ កើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈ កើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
[៣១] សង្ខារប្រកបដោយអវិជ្ជា កើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណប្រកបដោយសង្ខារ កើតមាន ព្រោះសង្ខារជាបច្ច័យ នាម និងរូបប្រកបដោយវិញ្ញាណ កើតមាន ព្រោះវិញ្ញាណជាបច្ច័យ នាម និងអាយតនៈ ៦ ប្រកបដោយនាម កើតមានព្រោះនាម និងរូបជាបច្ច័យ ផស្សៈប្រកបដោយអាយតនៈ ៦ កើតមាន ព្រោះអាយតនៈ ៦ ជាបច្ច័យ វេទនាប្រកបដោយផស្សៈ កើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាប្រកបដោយវេទនា កើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានប្រកបដោយតណ្ហា កើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
ចប់ សម្បយុត្តចតុក្ក។
[៣២] សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ អវិជ្ជាកើតមាន ព្រោះសង្ខារជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ សង្ខារកើតមាន ព្រោះវិញ្ញាណជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ
ID: 637647382334890224
ទៅកាន់ទំព័រ៖