ព្រះត្រៃបិដក ភាគ ៨៤
ពោលយ៉ាងនេះទេ។បេ។ វិញ្ញាណ អន្ទោលទៅឬ។ អើ។ ជីវិតនោះ គឺសរីរៈនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៩១] បុគ្គលនោះឯង អន្ទោលចាកលោកនេះ ទៅកាន់លោកខាងមុខ អន្ទោលចាកលោកខាងមុខ មកកាន់លោកនេះឬ។ អើ។ រូបមិនអន្ទោលទៅឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ រូបមិនអន្ទោលទៅឬ។ អើ។ ជីវិតដទៃ សរីរៈដទៃឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វេទនា។បេ។ សញ្ញា។បេ។ សង្ខារទាំងឡាយ។បេ។ វិញ្ញាណមិនអន្ទោលទៅឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វិញ្ញាណមិនអន្ទោលទៅឬ។ អើ។ ជីវិតដទៃ សរីរៈដទៃឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សេចក្តីបំប្រួញ។
កាលបើខន្ធទាំងឡាយ បែកធ្លាយ ប្រសិនបើ បុគ្គលនោះ បែកធ្លាយដែរ ទិដ្ឋិ (របស់អ្នក) ទៅជាឧច្ឆេទទិដ្ឋិ ជាទិដ្ឋិដែលព្រះពុទ្ធទ្រង់វៀរហើយ កាលបើខន្ធទាំងឡាយបែកធ្លាយ ប្រសិនបើ បុគ្គលមិនបែកធ្លាយទេ បុគ្គលទៅជាទៀង ស្មើនឹងព្រះនិព្វានដែរ។
ចប់ គតិអនុយោគ។
ID: 637652379229890408
ទៅកាន់ទំព័រ៖