ព្រះត្រៃបិដក ភាគ ៨៤
[៩៣] ការបញ្ញត្តិនូវបុគ្គល ព្រោះអាស្រ័យរូបឬ។ អើ។ ការបញ្ញត្តិនូវបុគ្គលមានសម្បុរខៀវ ព្រោះអាស្រ័យរូបខៀវឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រោះអាស្រ័យរូបលឿង។បេ។ ព្រោះអាស្រ័យរូបក្រហម។បេ។ ព្រោះអាស្រ័យរូបស។បេ។ ព្រោះអាស្រ័យរូប ប្រកបដោយការឃើញ។បេ។ ព្រោះអាស្រ័យរូប មិនប្រកបដោយការឃើញ។បេ។ ព្រោះអាស្រ័យរូប ប្រកបដោយការប៉ះពាល់។បេ។ ការបញ្ញត្តិនូវបុគ្គល មិនប្រកបដោយការប៉ះពាល់ ព្រោះអាស្រ័យរូប មិនប្រកបដោយការប៉ះពាល់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៩៤] ការបញ្ញត្តិនូវបុគ្គល ព្រោះអាស្រ័យវេទនាឬ។ អើ។ ការបញ្ញត្តិនូវបុគ្គល ដែលមានកុសល ព្រោះអាស្រ័យវេទនាជាកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ការបញ្ញត្តិនូវបុគ្គលមានកុសល ព្រោះអាស្រ័យវេទនាជាកុសលឬ។ អើ។ វេទនាជាកុសល ប្រកបដោយផល ប្រកបដោយវិបាក មានផលគួរប្រាថ្នា មានផលគួរត្រេកអរ មានផលគួរពេញចិត្ត មានផលមិនច្រឡូកច្រឡំ (ដោយតណ្ហា និងឧបាទាន) ចំរើនដោយសេចក្តីសុខ មានសុខជាវិបាកឬ។ អើ។
ID: 637652379744577851
ទៅកាន់ទំព័រ៖