ព្រះត្រៃបិដក ភាគ ៨៤
សូម្បីបុគ្គលមានកុសល ប្រកបដោយផល ប្រកបដោយវិបាក មានផលគួរប្រាថ្នា មានផលគួរតេ្រកអរ មានផលគួរពេញចិត្ត មានផលមិនច្រឡូកច្រឡំ (ដោយតណ្ហា និងឧបាទាន) ចំរើនដោយសេចក្តីសុខ មានសុខជាវិបាកឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៩៥] ការបញ្ញត្តិនូវបុគ្គល ព្រោះអាស្រ័យវេទនាឬ។ អើ។ ការបញ្ញត្តិនូវបុគ្គលជាអកុសល ព្រោះអាស្រ័យវេទនាជាអកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ការបញ្ញត្តិនូវបុគ្គលជាអកុសល ព្រោះអាស្រ័យវេទនាជាអកុសលឬ។ អើ។ វេទនាជាអកុសល ប្រកបដោយផល ប្រកបដោយវិបាក មានផលមិនគួរប្រាថ្នា មានផលមិនគួរត្រេកអរ មានផលមិនគួរពេញចិត្ត មានផលច្រឡូកច្រឡំ (ដោយតណ្ហា និងឧបាទាន) ចំរើនដោយទុក្ខ មានទុក្ខជាវិបាកឬ។ អើ។ សូម្បីបុគ្គលជាអកុសល ប្រកបដោយផល ប្រកបដោយវិបាក មានផលមិនគួរប្រាថ្នា មានផលមិនគួរតេ្រកអរ មានផលមិនគួរពេញចិត្ត មានផលច្រឡូកច្រឡំ (ដោយតណ្ហា និងឧបាទាន) ចំរើនដោយទុក្ខ មានទុក្ខជាវិបាកឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៩៦] ការបញ្ញត្តិនូវបុគ្គល ព្រោះអាស្រ័យវេទនាឬ។ អើ។
ID: 637652388672092336
ទៅកាន់ទំព័រ៖