ព្រះត្រៃបិដក ភាគ ៨៤

ការ​បញ្ញត្តិ​នូវ​បុគ្គល​ជា​អព្យាក្រឹត ព្រោះ​អាស្រ័យ​វេទនា ជា​អព្យាក្រឹត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការ​បញ្ញត្តិ​នូវ​បុគ្គល​ជា​អព្យាក្រឹត ព្រោះ​អាស្រ័យ​វេទនា ជា​អព្យាក្រឹត​ឬ។ អើ។ វេទនា​ជា​អព្យាក្រឹត មិន​ទៀង មាន​បច្ច័យ​តាក់តែង កើតឡើង​ព្រោះ​អាស្រ័យហេតុ មានការ​អស់​ទៅជាធម្មតា មានការ​សូន្យ​ទៅជាធម្មតា មានការ​វិនាស​ទៅជាធម្មតា មានការ​រលត់​ជា​ធម្មតា មានការ​ប្រែប្រួល​ជា​ធម្មតា​ឬ។ អើ។ សូម្បី​បុគ្គល​ជា​អព្យាក្រឹត មិន​ទៀង មាន​បច្ច័យ​តាក់តែង​កើតឡើង ព្រោះ​អាស្រ័យហេតុ មានការ​អស់​ទៅជាធម្មតា មានការ​សូន្យ​ទៅជាធម្មតា មានការ​វិនាស​ទៅជាធម្មតា មានការ​រលត់​ជា​ធម្មតា មានការ​ប្រែប្រួល​ជា​ធម្មតា​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការ​បញ្ញត្តិ​នូវ​បុគ្គល ព្រោះ​អាស្រ័យ​សញ្ញា។បេ។ ព្រោះ​អាស្រ័យ​សង្ខារ។បេ។ ព្រោះ​អាស្រ័យ​វិញ្ញាណ​ឬ។ អើ។ ការ​បញ្ញត្តិ​នូវ​បុគ្គល​ជាកុសល ព្រោះ​អាស្រ័យ​វិញ្ញាណ​ជាកុសល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការ​បញ្ញត្តិ​នូវ​បុគ្គល​ជាកុសល ព្រោះ​អាស្រ័យ​វិញ្ញាណ​ជាកុសល​ឬ។ អើ។ វិញ្ញាណ​ជាកុសល ប្រកបដោយ​ផល ប្រកបដោយ​វិបាក មានផល​គួរ​ប្រាថ្នា មានផល​គួរ​ត្រេកអរ មានផល​គួរ​ពេញចិត្ត មានផល​មិន​ច្រឡូកច្រឡំ (ដោយ​តណ្ហា និង​ឧបាទាន) ចំរើន​ដោយ​សេចក្តី​សុខ មាន​សុខ​ជា​វិបាក​ឬ។ អើ។ សូម្បី​បុគ្គល​ជាកុសល ប្រកបដោយ​ផល ប្រកបដោយ​វិបាក មានផល​គួរ​ប្រាថ្នា
ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 637652388888811093
ទៅកាន់ទំព័រ៖