ព្រះត្រៃបិដក ភាគ ៨៤

មានផល​គួ​រតេ្រ​កអរ មានផល​គួរ​ពេញចិត្ត មានផល​មិន​ច្រឡូកច្រឡំ (ដោយ​តណ្ហា និង​ឧបាទាន) ចំរើន​ដោយ​សុខ មាន​សុខ​ជា​វិបាក​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩៧] ការ​បញ្ញត្តិ​នូវ​បុគ្គល ព្រោះ​អាស្រ័យ​វិញ្ញាណ​ឬ។ អើ។ ការ​បញ្ញត្តិ​នូវ​បុគ្គល​ជាអកុសល ព្រោះ​អាស្រ័យ​វិញ្ញាណ ជាអកុសល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការ​បញ្ញត្តិ​នូវ​បុគ្គល​ជាអកុសល ព្រោះ​អាស្រ័យ​វិញ្ញាណ​ជាអកុសល​ឬ។ អើ។ វិញ្ញាណ​ជាអកុសល ប្រកបដោយ​ផល ប្រកបដោយ​វិបាក មានផល​មិន​គួរ​ប្រាថ្នា មានផល​មិន​គួរ​ត្រេកអរ មានផល​មិន​គួរ​ពេញចិត្ត មានផល​ច្រឡូកច្រឡំ (ដោយ​តណ្ហា និង​ឧបាទាន) ចំរើន​ដោយ​ទុក្ខ មានទុក្ខ​ជា​វិបាក​ឬ។ អើ។ សូម្បី​បុគ្គល​ជាអកុសល ប្រកបដោយ​ផល ប្រកបដោយ​វិបាក មានផល​មិន​គួរ​ប្រាថ្នា មានផល​មិន​គួ​រតេ្រ​កអរ មានផល​មិន​គួរ​ពេញចិត្ត មានផល​ច្រឡូកច្រឡំ (ដោយ​តណ្ហា និង​ឧបាទាន) ចំរើន​ដោយ​ទុក្ខ មានទុក្ខ​ជា​វិបាក​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 637652389112248509
ទៅកាន់ទំព័រ៖