ព្រះត្រៃបិដក ភាគ ៨៤

 [៩៨] ការ​បញ្ញត្តិ​នូវ​បុគ្គល ព្រោះ​អាស្រ័យ​វិញ្ញាណ​ឬ។ អើ។ ការ​បញ្ញត្តិ​នូវ​បុគ្គល​ជា​អព្យាក្រឹត ព្រោះ​អាស្រ័យ​វិញ្ញាណ​ជា​អព្យាក្រឹត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការ​បញ្ញត្តិ​នូវ​បុគ្គល​ជា​អព្យាក្រឹត ព្រោះ​អាស្រ័យ​វិញ្ញាណ​ជា​អព្យាក្រឹត​ឬ។ អើ។ វិញ្ញាណ​ជា​អព្យាក្រឹត មិន​ទៀង មាន​បច្ច័យ​តាក់តែង កើតឡើង​ព្រោះ​អាស្រ័យហេតុ មានការ​អស់​ទៅជាធម្មតា មានការ​សូន្យ​ទៅជាធម្មតា មានការ​វិនាស​ទៅជាធម្មតា មានការ​រលត់​ជា​ធម្មតា មានការ​ប្រែប្រួល​ជា​ធម្មតា​ឬ។ អើ។ សូម្បី​បុគ្គល​ជា​អព្យាក្រឹត មិន​ទៀង មាន​បច្ច័យ​តាក់តែង កើតឡើង​ព្រោះ​អាស្រ័យហេតុ មានការ​អស់​ទៅជាធម្មតា មានការ​សូន្យ​ទៅជាធម្មតា មានការ​វិនាស​ទៅជាធម្មតា មានការ​រលត់​ទៅជាធម្មតា មានការ​ប្រែប្រួល​ជា​ធម្មតា​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩៩] បុគ្គល​អាស្រ័យ​ចក្ខុ គេ​ត្រូវ​ហៅថា បុគ្គល​មាន​ចក្ខុ​ឬ។ អើ។ កាលបើ​ចក្ខុ​រលត់​ហើយ គេ​ត្រូវ​ហៅថា បុគ្គល​មាន​ចក្ខុ​រលត់​ហើយ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​អាស្រ័យ​ត្រចៀក។បេ។ អាស្រ័យ​ច្រមុះ។បេ។
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 637652389342405168
ទៅកាន់ទំព័រ៖