ព្រះត្រៃបិដក ភាគ ៨៧

 [៣៩១] ចក្ខា​យតនៈ របស់​សត្វ​ណា នឹង​មិនកើត​ឡើង សោតាយតនៈ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ទេ​ឬ។ អើ។ មួយ​យ៉ាង​ទៀត សោតាយតនៈ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ចក្ខា​យតនៈ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ទេ​ឬ។ អើ។
 [៣៩២] ចក្ខា​យតនៈ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ឃានាយតនៈ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ទេ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ឃានាយតនៈ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ចក្ខា​យតនៈ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ទេ​ឬ។ ពួក​សត្វ​ណា ចូល​ទៅកាន់​រូបាវចរ​ភព​ហើយ នឹង​បរិនិព្វាន ឃានាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង​ទេ បណ្ដា​ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព ពួក​សត្វ​ណា ចូល​ទៅកាន់​អរូបភព​ហើយ នឹង​បរិនិព្វាន ឃានាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង ចក្ខា​យតនៈ នឹង​មិនកើត​ឡើង​ផង។
 [៣៩៣] ចក្ខា​យតនៈ របស់​សត្វ​ណា នឹង​មិនកើត​ឡើង រូបាយតនៈ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ទេ​ឬ។ អើ។ មួយ​យ៉ាង​ទៀត រូបាយតនៈ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ចក្ខា​យតនៈ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ទេ​ឬ។ អើ។
ថយ | ទំព័រទី ១៨៤ | បន្ទាប់
ID: 637825386941788093
ទៅកាន់ទំព័រ៖