ព្រះត្រៃបិដក ភាគ ៨៧
[៣៩៤] ចក្ខាយតនៈ របស់សត្វណា នឹងមិនកើតឡើង មនាយតនៈ។បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន ចក្ខាយតនៈរបស់សត្វទាំងនោះ នឹងមិនកើតឡើង តែធម្មាយតនៈរបស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ចក្ខាយតនៈ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពទាំងនោះ នឹងមិនកើតឡើងផង ធម្មាយតនៈ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត ធម្មាយតនៈរបស់សត្វណា នឹងមិនកើតឡើង ចក្ខាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ អើ។
[៣៩៥] ឃានាយតនៈ របស់សត្វណា នឹងមិនកើតឡើង រូបាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ ពួកសត្វណា ចូលទៅកាន់រូបាវចរភពហើយ នឹងបរិនិព្វាន ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ បណ្ដាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង រូបាយតនៈ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនកើតឡើង ឃានាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ អើ។
ID: 637825387208663018
ទៅកាន់ទំព័រ៖